ស្នងការ​រាជធានី​បង្កើត​ក្រុម​ការងារ​ចុះ​ដោះ​ស្រាយ​ការកកស្ទះ​​ចរាចរណ៍​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ស្នងការ​រាជធានី​ភ្នំពេញ ​សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ និង​បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី។​

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ស ថេត មាន​បាន​លើក​ឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុ​ក​របស់​លោក​កាល​ពី​ម្សិល​មិញ ​ថា​បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ជា​បី​ក្រុម ដើម្បី​ចល័ត​ទូទាំង​ក្រុង​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ និងទប់ស្កាត់​ការ​ជិះ​បញ្ច្រាស។ ក្រុមការងារនេះ ក៏មានតួនាទី​​ ជំរុញ​ដល់​នគរបាល​ចរាចរណ៍​ឲ្យ​អនុវត្តន៍​ការងារ លុប​បំបាត់​ការ​ពួន​ស្ទាក់​ចាប់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ហាម​ការ​ពិន័យ​លើស​ការ​កំណត់ ជា​ពិសេស​ត្រូវ​កែ​ជា​បន្ទាន់​នៅ​ពេល​ពលរដ្ឋ​បត់​ស្ដាំ​ទោះ​ស្ដុប​ឡើង​ពណ៌​ក្រហម​ក៏​មិន​ត្រូវ​ផាក​ពិន័យ​ឡើយ​។

របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ ឲ្យ​ដឹងថា នៅ​រាជធានី​ភ្នំពេញ ចំនួន​រថយន្ត និង​ម៉ូតូ មាន​ប្រមាណ​ជាង ៣លាន ២សែនគ្រឿង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ