លោក ស ថេត​ ជំរុញដល់​​មន្រ្តីក្រោម​ឱវាទយកអត្តសញ្ញាណប័ណ្ណឲ្យដល់ផ្ទះពលរដ្ឋ

លោក ស ថេត ​ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន​ដល់​នាយ​នគរបាល​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩​។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានជំរុញ​ដល់អាជ្ញាធរមូលដ្ឋានយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅ ដែលបានធ្វើរួចហើយប្រគល់ឲ្យប្រជាពលរដ្ឋឲ្យ​ដល់លំនៅដ្ឋានតែម្ដង។

លោក ស ថេត លើកឡើងបែបនេះក្នុងកម្មវិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនាថ្ងៃនេះ។

លោកមានប្រសាសន៍ថា៖ «ការទទួលបាននៃការបោះពុម្ពអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារដែលបានមកហើយ គឺថាសូមអោយចែកទៅតាមខណ្ឌ ខណ្ឌចែកទៅតាមប៉ុស្តិ៍យើងយកទៅជូនដល់ផ្ទះតែម្ដង»។

របាយការណ៍របស់ក្រសួងមហាផ្ទៃ​ ចេញផ្សាយកាលថ្មីៗនេះ ឲ្យដឹងថា បច្ចុប្បន្នសៀវភៅស្នាក់នៅបានផ្ដល់ជូនប្រជាពលរដ្ឋ ៣ ១៣៧ ២៣៤ ក្បាល សៀវភៅគ្រូសារផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២ ៩៣៥ ១៤១ ក្បាល និងអត្តសញ្ញាណប័ណ្ណបានចំនួន ១០ ០៨១ ៤៧២សន្លឹក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ