កម្ពុជាទាមទារឲ្យអាមេរិកគោរពអធិបតេយ្យភាពករណីឃុំខ្លួនលោក កឹម សុខា ជាង ១ឆ្នាំ

លោក កឹម សុខា (រូបថត៖ FB)

កម្ពុជាទាមទារឲ្យសហរដ្ឋអាមេរិកគោរពអធិតេយ្យភាពរបស់ខ្លួន បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងជុំវិញការឃុំខ្លួនលោក កឹម សុខា ថា​ ធ្វើឡើងដោយគ្មានភស្ដុងតាងណាមួយ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ​កាលពីថ្ងៃទី១៥ ខែកុម្ភៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះរូបរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយថា លោកគឺជា​មនុស្សស្អាតស្អំ និងត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ ទាំងគ្មានភស្ដុតាងណាមួយនោះឡើយ។

ប៉ុន្ដែ មួយថ្ងៃក្រោយការប​ង្ហោះលើគេហទំព័រហ្វេសប៊ុកបែបនេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងនូវការភ្ញាក់ផ្អើល និងខកចិត្ត ដោយចាត់ទុកសកម្មភាពនេះ ថា «មិនមានលក្ខណៈការទូត» និង «មិនគោរពអធិបតេយ្យរបស់កម្ពុជា»។

ក្នុងសេចក្ដីការណ៍ដដែលនេះ កម្ពុជាបានរំលឹកដល់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ឲ្យគោរពនូវសន្ធិសញ្ញាទីក្រុងវីយ៉ែនឆ្នាំ១៩៦១ស្ដីពីទំនាក់ទំនងការទូត ដែលទាមទារឲ្យស្ថានទូតអាមេរិកគោរពនូវបទបញ្ញត្តិ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃរបស់កម្ពុជា។

បើគិតមកទល់ពេលបច្ចុប្បន្ននេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឃុំឃាំងអស់រយៈពេល ៥៣២ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃដែល​លោកត្រូវបាន​សមត្ថកិច្ចចាប់​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧ រួមទាំងការផ្ទេរមកជាប់ឃុំនៅក្នុងផ្ទះវិញ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ