តំបន់អង្គរកំពុងប្រឈមបញ្ហាកង្វះទឹកនារដូវប្រាំងឆ្នាំនេះ

ខាងអាជ្ញាធរបូមបញ្ចូលទឹកទៅក្នុងស្រះទឹក នៅខាងមុខប្រាសាទអង្គរវត្ត ស្របពេលដែលមានការរីងទឹកខ្លាំងដោយសារតែកម្ដៅខ្លាំង នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara Authority

មន្រ្តីជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា អះអាងថា តំបន់អង្គរកំពុងប្រឈមបញ្ហាកង្វះទឹកនារដូវប្រាំងឆ្នាំនេះ ខណៈដែលបរិមាណទឹកក្នុងកសិណប្រាសាទអង្គរវត្ត ក្រុងអង្គរធំ នៃបារាយណ៍ខាងជើង កំពុងប្រឈមនឹងការខ្វះខាតខ្លាំង។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចុះផ្សាយនៅថ្ងៃនេះ ។

ប្រភពដដែល បានលើកឡើងដោយដកស្រង់សម្តីរបស់អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា មូលហេតុ នៃការខ្វះខាតទឹក​នេះ គឺដោយសារ នាយកដ្ឋានទឹកបានបើកទ្វារទឹកដើម្បីបញ្ចូលទឹកទៅស្ទឹងព្រះស្រុក សម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិកតា ចំនួនពីរលើករួចមកហើយ​។ 

ម្យ៉ាងវិញទៀត បច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុង​ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាបដែលហូរពីភ្នំគូលែនតិចតួចពេក ហើយ ក្រុមការងារក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាបផងដែរ។

​​ទោះយ៉ាងណាមន្ត្រីជំនាញដដែលអះអាងថា  ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ នឹងពុំមានបញ្ហាឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ