រដ្ឋា​​ភិបា​លបើ​កផ្លូ​វ​ឲ្យឧ​ត្តម​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​ផ្តល់យោ​បល់​ សួ​រ​​អាជ្ញា​ធរ​ពី​បញ្ហា​ដែល​បានរ​ក​ឃើញ​

កិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ លេីប្រធានបទសេចក្ដីព្រាងច្បាប់ថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

លោកនា​យក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ លើកឡើ​ងថា ​ចាប់ពីសប្តាហ៍​ក្រោយទៅ ​ឧត្តមក្រុ​មប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោ​​​បល់​ ​​អាច​សួរ​ដេញ​ដោលអា​​ជ្ញា​ធ​រខេត្ត​ រាល់​បញ្ហា​ដែល​បាន​រកឃើញ ដើម្បីចូលរួមអភិវឌ្ឍជាតិ​។

​ឧត្ត​ម​​ក្រុ​ម​ប្រឹក្សា​ពិគ្រោះ និ​ង​ផ្តល់យោបល់​ កើត​ចេ​ញពី​គណបក្សចំ​នួន​១៦ ដែល​គ្មាន​សំ​​ឡេ​ងក្នុ​ងស​​ភា ​ស​ម្រា​​​ប់​អាណ​ត្តិទី​​៦​នេះ។​

លោក ហ៊ុន សែន​ ក្នុងពិធីជួបកម្មករ នៅខេត្តកណ្តាលនៅថ្ងៃពុធនេះ បានថ្លែងថា នៅថ្ងៃទី២៨សប្តាហ៍ក្រោយនេះ លោកនឹងជួបប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីស្តាប់ការ​លើកឡើង​ជុំវិញភាព​អសកម្មរ​ប​ស់​​​អាជ្ញាធរខេត្តមួយចំនួនដែ​ល​​ពួកគេរ​កឃើញ​ ។

លោក ហ៊ុន សែន បញ្ជាក់ថា សេចក្តីរាយការណ៍នេះក៏នឹងត្រូវភ្ជាប់ទៅកាន់រាជធានីខេត្ត រួមទាំងស្ថាប័ន​ពាក់​ព័ន្ធមួ​​យ​ចំ​នួនទៀត តាមប្រព័ន្ធបច្ចេកវិទ្យានូវអ្វី​ដែល​​​លោក​ថា ដើម្បីទប់ស្កាត់បញ្ហាមួយចំនួនដែលបានកើតឡើង។

លោកថា៖ «ខ្ញុំប្រាប់ឯកឧត្តម ប៊ិន ឈិន ឲ្យតភ្ជាប់វីដេអូខិនហ្វេរិន [Video Conference] ទៅបណ្តាខេត្ត និងកងទ័ព​ ដើម្បីឲ្យប​ណ្តា​ខេត្ត​បាន​ស្តាប់នូវយោបល់នៃបណ្តាបក្សនយោបាយ ដែលបានចូលរួមជាមួយនឹងក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះ លើបញ្ហាដែលគេបានរកឃើញនឹងជាវិធីសាស្ត្រនៃការដោះស្រាយ ហើយពេលខ្លះយើងអាចសួរទៅ កាន់ខេត្ត ឬកងទ័ពធ្វើ ដូចពេលយើងប្រជុំនៅគណៈរដ្ឋមន្ត្រីដូចគ្នា»។

ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល លោក សុខសុវណ្ណ វឌ្ឍ​នាសា​ប៊ុន អះអាងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី លោកនឹងលើកយកបញ្ហាយកសែស្រឡាយ​មកធ្វើការ​​នៅ​​អគ្គ​នាយកដ្ឋានសវនកម្មនៃក្រសួងមហាផ្ទៃ ការកាត់ដីរដ្ឋនៅខេត្តព្រះសីហនុឲ្យទៅឧកញ៉ាដោយខុសច្បាប់ កា​​រ​បា​ញ់អ្នកតវ៉ាដីធ្លីឲ្យរងរបួស ភាពមិនប្រក្រតីនៃការអនុវត្តសាលដីកា ដោយប្រើប្រាស់កងទ័ព និងត​​ម្លៃស្រូវ​ថោ​​កជាដើម។

លោក វឌ្ឍនាសាប៊ុន អះអាងថា ការលើកឡើងនេះ ក៏ជំរុញទៅរដ្ឋាភិបាល ឲ្យមានវិធានការផងដែរ ទើបអាច​ទប់​ស្កា​​ត់បទល្មើសបាន ។

លោកថា៖ «យើងត្រូវលើកឡើង ដើម្បីទាមទាររកដំណោះស្រាយ និងការដាក់វិធានការ ព្រោះថា ដោះ​ស្រាយតែ​​មួយ​មុខ ​​ខ្ញុំថាវាមិនទាន់រៀងចាល យើងទាមទារឲ្យដាក់វិធានការ។»

សមាជិកមួយរូបទៀត និងជាប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ មានប្រសាសន៍ប្រហាក់ប្រ​ហែលដែរថា បញ្ហាដែលត្រូវលើកទៅប្រាប់នាយករដ្ឋមន្ត្រី ដើម្បីធ្វើកំណែទម្រង់នោះ គឺបញ្ហាដីធ្លី និងអំពើ​ពុក​រលួ​យ​រ​បស់មន្ត្រីថ្នាក់ក្រោមជាតិមួយចំនួន ដែលលោកថា បានឃុបឃិតគ្នាជាប្រព័ន្ធការពារ ក្រុមហ៊ុនខិលខូ​ចមួ​យ​ចំនួ​ន ប​ង្កកា​រឈឺចាប់ដល់ពលរដ្ឋក្រីក្រ។

លោកថា៖ «ទី១ ភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិ ចំពោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​នៅក្នុងតំបន់​។ ទី​២ កា​​​រ​អ​នុវត្តសាលដីកាយកកម្លាំងកងទ័ព ទាហាន ដែលខុសពីផ្លូវច្បាប់​ពីតួនាទីទៅបង្ក្រា​បប្រជា​ពលរដ្ឋដែលមកតវ៉ា​ជ​ម្លោះ​ដីធ្លី។ ហើយ​ទី៣ទៀត ពិនិត្យមើលពីអំពើពុករលួយជាប្រព័ន្ធ ដែលនាំគ្នាធ្វើស៊ីដីប្រជាពលរដ្ឋ និងត្រូវរ៉ូវជាមួ​យ​ក្រុម​​ហ៊ុន ហើយរំលោភដីរដ្ឋ»។

ប៉ុន្តែ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា អំណាចរបស់ក្រុម​ប្រឹក្សាពិ​គ្រោះ​​​​ និ​ង​ផ្តល់យោបល់ បក្សកាន់អំណាចជាអ្នកប្រគល់ឲ្យ លោកថា ដូចនេះកា​រធ្វើកំណែ​ទម្រ​ង់ស្ថិតនៅ​លើ​ដៃនា​យករដ្ឋមន្ត្រី មិនស្ថិតលើការរកឃើញរបស់បណ្តុំគណបក្សនេះទេ។

លោកថា៖«មិនមែនអត់ប្រយោជន៍សុទ្ធ [សោះ] ទេ យ៉ាងហោចណាស់មានប្រយោជន៍​មួយចំនួនបង្ហាញពីភាពអ​សកម្មក្នុ​ងសង្គ​ម។ ដូ​ច្នេះ គង់នឹងមានប្រយោជន៍ខ្លះ គ្រាន់តែថា គ្មានប្រសិទ្ធិភាពដូចគណបក្សប្រឆាំងទេ»។

ទោះជាយ៉ាងណាមេដឹកនាំបក្សកាន់អំណាចបានចាត់ទុកថា  ការប្រជុំរវាងឧត្ត​ម​ក្រុម​​ប្រឹ​ក្សាពិគ្រោះនិងផ្តល់យោបល់ជា​មួយនាយករដ្ឋមន្ត្រី ជាគុណតម្លៃមួយបង្ហាញថា ពួកគេបានចូលរួមកែលម្អ ដើម្បីជំរុញដល់ការអភិវឌ្ឍជាតិតាមបែ​បប្រជាធិបតយ្យ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ