គ្រឿងញៀននិងសារធាតុញៀនបង្ក្រាបនៅរ៉ក់មានជិត៥០គីឡូក្រាម

ថ្នាំញៀន និងសារធាតុញៀន ដែលសមត្ថកិច្ចបង្ក្រាបនៅរ៉ក កាលពីយប់ថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៩( រូបពីនគរបាលជាតិ)

ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញរបាយការណ៍ថា គ្រឿងញៀន និងសារធាតុញៀន ដែលប្រមូលបានពីការចុះបង្ក្រាបនៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ក្នុងរាជធានីភ្នំពេញ កាលពីយប់មិញមានចំនួន​ជិត៥០គីឡូក្រាម។​

លោក ស ថេត សរសេរនៅលើហ្វេសប៊ុករបស់លោកថា ការបង្ក្រាបទីតាំងកំសាន្តមួយនេះមានទាំងជនជាតិចិននិងខ្មែរ ហើយមានសារធាតុញៀន និងគ្រឿងញៀនជិត៥០គីឡូក្រាម។​

លោក ស ថេត៖«យប់មិញ ខ្ញុំ និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី១ដើម។»

មន្ត្រី​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹង​ថា បទល្មើសគ្រឿងញៀនសរុប​ជាង ៨ពាន់​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​គិតចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ត្រឹម​ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះបទល្មើសជួញដូរមានចំនួន ៥ ០៥១ករណី និងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធជា១ម៉ឺន៦ពាន់នាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរនៅក្នុងសង្គមបច្ចុប្បន្ន ដោយសារតែវាបានរាលដាលដល់តំបន់ជនបទដាច់ស្រយាល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ