លោក ព្រាប កុល៖ អំពើពុករលួយខាតបង់ធំធេងមិនអាចគណនាជាលុយបាន

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសន្ទស្សន៍ នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលើកឡើងថា អំពើពុករលួយដែលកំពុងកើតមាននៅ កម្ពុជាមានលក្ខណៈធំធេងដែលមិនអាចគណនាជាលុយបាន។​

ថ្លែងនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ លោក ព្រាប កុល លើកឡើងថា កម្ពុជារងគ្រោះធំធេងនិងរយៈពេលយូរមកហើយដោយសារតែអំពើពុករលួយ។

លោក ព្រាប កុល៖ «ការខាតបង់របស់កម្ពុជាដោយសារតែអំពើពុករលួយមានទំហំធំធេងណាស់ ធំធេងរហូតយើងមិនអាចគណនាចេញជាចំនួនទឹកលុយបាន។ បើយើងគិតតែលុយក៏មិនត្រូវព្រោះពុករលួយប៉ះពាល់ដល់អ្វីផ្សេងៗច្រើនជាងលុយទៅទៀត។ ឧទាហរណ៍អំពើអយុត្តិធម៌នៅក្នុងសង្គមក៏កើតឡើងដោយសារអំពើពុករលួយ ការបាត់បង់ធនធានធម្មជាតិ ការបាត់បង់ព្រៃឈើក៏វាអាចកើតឡើងដោយសារតែអំពើពុករលួយ ការបាត់បង់លុយជាតិ ការកើតមានអំពើឧក្រិដ្ឋកម្ម ការជួញដូរគ្រឿងញៀន និងបញ្ហាលាងលុយកខ្វក់ជាជាដើមនេះ ដូច្នេះវាមានលក្ខណៈធំធេងណាស់។​»

លោកព្រាប កុល ប្រៀបធៀបអំពើពុករលួយនៅកម្ពុជាដូចជំងឺមហារីក ហើយកំពុងតែប្រើប្រាស់វិធីសាស្ត្រស្រាលៗដើម្បីព្យាបាលដែលពិបាកទទួលបានផល។​

របាយការណ៍អង្គការតម្លាភាពអន្តរជាតិបង្ហាញថា នៅឆ្នាំ២០១៨កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេស១៨០។ ចំណាត់ថ្នាក់នេះដូចឆ្នាំ២០១៧ ប៉ុន្តែកម្ពុជាធ្លាក់មួយពិន្ទុគឺពី២១មកត្រឹម២០ពិន្ទុ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ