មន្ត្រីម្នាក់នៅបាត់ដំបងដាច់ប្រអប់ដៃដោយសារផ្ទុះឆ្នាំងសាកទូរសព្ទ

ប្រធានគម្រោងបោសសំអាតមីន និងជួយជនពិការដោយសារមីននៅក្នុងខេត្តបាត់ដំបង លោក សោម សុជាតិ រងគ្រោះថ្នាក់ដោយសារផ្ទុះឆ្នាំងសាកទូរសព្ទនៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៩(រូបពីលោក ហេង រតនា)

ប្រធានគម្រោងបោសសំអាតមីន និងជួយជនពិការដោយសារមីននៅក្នុងខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ដាច់ប្រអប់ដៃកាលពីម្សិលមិញដោយសារតែផ្ទុះឆ្នាំងសាកទូរសព្ទប្រភេទiPhone។

ប្រធាន​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ស៊ី​ម៉ាក​ លោក​ ហេង​ រតនា​ បានសរសេរសារលើហ្វេសប៊ុករបស់លោកថា មន្ត្រីដែលរងគ្រោះនេះឈ្មោះ សោម សុជាតិ។ លោកថា នឹងស៊ើបអង្កេតឲ្យច្បាស់លាស់ដើម្បីបង្ការគ្រោះថ្នាក់ដល់សាធារណជន។

លោក ហេង រតនា៖« នេះគឺរឿងមិនគួរឱ្យជឿទាល់តែសោះ​ ព្រោះកម្លាំងផ្ទុះខ្លាំង​ បង្កកំទេចប្រអប់ដៃទាំងមូល​ របួសខ្លួន​ និងកផងដែរ​ ដែលចាំបាច់ត្រូវតែមានការស៊ើបអង្កេតនិងវាយតំលៃឱ្យបានច្បាស់លាស់ដើម្បីស្វែងយល់នូវមូលហេតុពិតប្រាកដនិងផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដទៃទៀត​ នេះជាសន្តិសុខសាធារណ:មួយដែរ។»

ឆ្នាំងសាករបស់លោក សោម សុជាតិ ដែលផ្ទុះកាលពីថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០១៩(រូបពីលោក សោម រតនា)
ឆ្នាំងសាកទូរសព្ទរបស់លោក សោម សុជាតិ ដែលផ្ទុះថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០១៩ (រូបពី លោក ហេង រតនា)

លោក ហេង រតនា បន្តថា លោក សោម សុជាតិ ជាមន្ត្រីដែលខិតខំធ្វើការហើយបានឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ក្លាយជាប្រធានគម្រោងដែលមានមន្ត្រីប្រតិបត្តិការជាង៥០០នាក់។​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ