បេក្ខភាពកម្ពុជាទទួលជ័យលាភីរង​​ក្នុងការប្រកួត Mister & Miss Asian International នៅថៃ

បេក្ខជនតំណាងកម្ពុជា លោក ឡៅ បញ្ញា ទទួលបានចំណាត់ថ្នាក់រងជាច្រើនក្នុងកម្មវិធីប្រកួត Mister & Miss Asian International 2019 ដែល​​​​​ជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ​​​នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ​​​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុកផេក Mister & Miss Asian International 2019

បេក្ខជនម្នាក់របស់ម្ពុជាទទួលបានចំណាត់ថ្នាក់រងជាច្រើនក្នុងកម្មវិធីប្រកួត Mister & Miss Asian International 2019 ដែល​​​​​ជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ​​​នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ​​​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ពិតជាមានមោទនភាព​យ៉ាង​ខ្លាំង ដែលការប្រកួត​​ Mister & Miss Asian International 2019 ដែល​​​​​ជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ​​​នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ​​​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ​​​បានប្រកាសថា ​​​​បេក្ខជនរបស់កម្ពុជា គឺ​លោក ​​ឡៅ បញ្ញា ​ទទួលបាន​​​​ចំណាត់ថ្នាក់​ដល់ទៅបី-បួន ​ម្នាក់ឯង ​​​ដែលធ្វើឲ្យលោក​​ក្លាយជា​បេក្ខជន​​តំណាង​ប្រទេស​​​​ទទួលបាន​​កិត្តិយស​ជាងគេ ​បើធៀប​នឹង​បេក្ខជន និងបេក្ខនារី​​ផ្សេងទៀត ​បើទោះជាលោកមិនទទួលបាន​​​ម្កុដជា​បុរស​​​​​​ឯក​​​​​​​​​​ក្រោយការប្រកួត​ត្រូវបញ្ចប់។

យោងតាមការ​​ផ្សាយ​ផ្ទាល់ និង​ការ​​ប្រកាសរបស់ផេក​ Mister & Miss Asian International 2019 បាន​​អះអាងថា កម្ពុជាមាន​តំណាងតែបេក្ខជន​បុរស​ឯកទៅប្រកួត​ក្នុងព្រឹត្តិការណ៍មួយនេះតែមួយរូប​គត់ ដោយមិនមាន​តំណាង​​ជាបេក្ខនារីនោះទេ ប៉ុន្តែអ្វីដែល​ធ្វើឲ្យគេភ្ញាក់​ផ្អើល គឺលោកម្នាក់​ឯងទទួលបានចំណាត់ថ្នាក់​​​​បី-បួនម្នាក់ឯង។ ខណៈដែល​​ជ័យ​លាភីបុរសឯក​ត្រូវបាន​ទៅលើ​​​​បេក្ខជន​មកពីប្រទេស​​សិង្ហបុរី ​​និង​ជ័យលាភីផ្នែកនារីបានទៅ​លើ​​ស្រីស្អាត​មកពីប្រទេសថៃដែលជាម្ចាស់ផ្ទះ។ ​​

បេក្ខភាពរបស់​​​កម្ពុជា គឺ​លោក ឡៅ បញ្ញា ឯណេះវិញ ក៏​​ត្រូវបាន​គេចាប់អារម្មណ៍​​មិន​អន់ជាង​​ចំណាត់ថ្នាក់​ឯកទាំងពីរនាក់​នោះដែរ ដោយសារតែលោក​​ទទួលបានចំណាត់ថ្នាក់​​​​​​​​​​ស្ទួនៗម្នាក់​ឯង​មិនធម្មតា។ លោកត្រូវបានប្រកាសថា​ បានទទួល ​​1st Runner Up ឬ​ហៅថា​​ចំណាត់ថ្នាក់​រង​​​(ចំណាត់ថ្នាក់​លេខ​២)សម្រាប់​​ការប្រកួត​ផ្នែកបុរស, ​​​ ចំណាត់ថ្នាក់​ Best Smile ឬ​​​​​​​​​​​​​​ជាបេក្ខជនដែលញញឹម​​ស្រស់ជាងគេ ​និង​ចំណាត់​២​ទៀត គឺ​ចំណាត់​ថ្នាក់​​​​​​​ 2nd Runner Up Best Physique និង​ចំណាត់ថ្នាក់​ 2nd Runner Up Best National Custom ដែលជា​ចំណាត់ថ្នាក់​លេខ៣​ខាង​រូបសម្បត្តិល្អ និង​គ្រង​ឈុត​សំលៀក​បំពាក់បែបប្រពៃណីបាន​​​​​សាកសម​បំផុត។ ​

បេក្ខជន​រូបនេះ​ត្រូវបានគេស្គាល់ថា​​ ជា​​​អ្នកសម្ដែង​​​ក្បាច់គុន​ល្បុក្កតោ និងសម្ដែង​​​​​​​​​​​​​អច្ឆរិយអង្គរនៅខេត្ត​សៀមរាប​​​ ទើបនៅក្នុងព្រឹត្តិការណ៍​ ក្រៅពី​មានរូបរាង​​​ខ្ពស់សង្ហារ​ទាក់ទាញ លោកក៏​​ចេះ​សម្ដែង​ក្បាច់គុនល្បុក្កតោ ធ្វើឲ្យ​ការប្រកួត​​​កម្រិតអន្តរជាតិ​នា​ពេលនោះ​មានការ​កោតសរសើរ​​ផងដែរ។ ​

លោក តូនី ម្ចាស់​​គ្លីនិក​ធ្មេញ​​​​​វីលៀម ​​ដែលជា​គ្រប់គ្រងលើការ​ចំណាយ​ទាំងស្រុង​ក្នុងការបញ្ជូនបេក្ខជន​រូបនេះអោយបានចេញប្រកួត ​​បូករួមទាំង​​​ការចំណាយលើ​​​​​ការ​​កែច្នៃឈុត​​​ក្នុងសម័យ​​អង្គរ​អោយ​​​​លោក ​ឡៅ បញ្ញា បានគ្រង​លើឆាកអន្តរជាតិ​ផង បានអះអាងថា គឺជាមោទនភាព​​ខ្លាំង​ណាស់ ដែល​កម្ពុជា​​ទៅប្រកួត​អន្តរជាតិ​​ក្នុង​ព្រឹត្តិការណ៍ធំមួយនេះ ហើយអាចទទួលបានចំណាត់ថ្នាក់​​​​ល្អ​ដល់ទៅ​​បី-បួន​ម្នាក់ឯង ដែលលោកយល់ថា ​គឺជារឿង​​កម្រ។ លោក​ថា ​​​ខ្លួនបាន​​ជ្រោមជ្រែងឲ្យមាន​បេក្ខជន​​​​​​ទៅប្រកួតបុរសឯក​បែបនេះ​ច្រើន​លើកមកហើយ ប៉ុន្តែ ​​​​​​លោកចាត់ទុកថា ជ័យជម្នះដែលបេក្ខជន​ ឡៅ បញ្ញា ទទួលបានគឺជារឿងកម្រ​សម្រាប់​ការប្រកួតរបស់កម្ពុជាលើឆាកអន្តរជាតិ។

​​លោក តូនី និយាយថា ក្រោយការប្រកាសលទ្ធផល ​​​​​​កម្ពុជាមិនចាញ់​​​អ្នកលេខ​១ និងបេក្ខជន​មកពីប្រទេស​ផ្សេងនោះទេ ទើប​លោក​យល់ថា នេះគឺជាមូលហេតុដែលធ្វើឲ្យលោកនៅតែរក្សា​​​​ប្រកាន់ជំហរ បន្ត​​​​​​ផ្ដល់​​​​​កញ្ចប់​ឲ្យក្រុមហ៊ុនដែល​​​​​​ជ្រើស​រើស និងបញ្ជូន​​​​​​​​បុរស​ឯកពីកម្ពុជា​ឲ្យទៅប្រកួត ដើម្បីមានលទ្ធភាព​បន្ត​បញ្ជូន​​​បេក្ខជន​ពីកម្ពុជា​ទៅប្រកួត​លើឆាកអន្តរជាតិ​​បន្តទៀត។ ​​​​​

លោកថា​ ទៅប្រកួត​នៅក្នុងប្រទេស​​​គេ កម្ពុជាមិនងាយ​រំពឹង​ទទួលបានចំណាត់ថ្នាក់​ល្អៗត្រលប់​មកវិញនោះទេ ​​ប៉ុន្តែ​​​​ បើការប្រកួត​ធំមួយនេះ ​ទទួលបាន​ដល់ទៅ​ចំណាត់ថ្នាក់​ដល់ទៅ​បី-បួន​ម្នាក់ឯងបែបនេះ គឺមានន័យថា​​ បេក្ខជន​​របស់កម្ពុជាពិតជា​មានសមត្ថភាព​​​​មិនធម្មតា ​ដែល​ពិបាក​ឲ្យ​​​គណកម្មការ​មើល​រំលង​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ