​សង្គម​​ស៊ីវិ​​ល ​ជំ​​រុញ​​​​ឲ្យផ្ត​ន្ទាទោ​ស​ឧក្រិ​ដ្ឋជ​នចែ​កចា​យគ្រឿង​ញៀន​៥០គី​ឡូនៅ​ក្លឹប​កំសាន្ត​​រ៉ក់​

សមត្ថកិច្ចចូល​ឆែកឆេរ​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

សង្គមស៊ីវិល បានសាទរចំណាត់ការរដ្ឋាភិបាលដែលបានឆ្មក់ចាប់គ្រឿង​ញៀនបាន​៥០គីឡូក្រា​ម​ក្នុងក្លឹ​បកំសាន្ត​រ៉ក់​ (​R​o​​c​k​) នៅរាជធានីភ្នំពេញ ប៉ុន្តែថារដ្ឋាភិបាលនឹងបរាជ័យលើការទប់ស្កាត់ចរាចរណ៍គ្រឿង​ញៀ​​ន​នៅទូទាំង​ប្រ​ទេស​​ បើ​ឧក្រិ​​​​​ដ្ឋ​ជនមិនត្រូវបានចាប់ខ្លួន ។

កាលពីសប្តាហ៍មុនកម្លាំងជំនាញរបស់រដ្ឋាភិបាល បានឆ្មក់ចូល​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​​រ៉ក់ (Rock) ទាំងយប់ ចាប់បាន​គ្រឿង​ញៀ​​ន​គ្រប់ប្រភេទប្រហែល ៥០គីឡូក្រាម និងឃាត់មនុស្សចំនួន ៣១១នាក់ ភាគច្រើនជាយុវជន មកសាកសួរ​។

ថ្នាំញៀន និងសារធាតុញៀន ដែលសមត្ថកិច្ចបង្ក្រាបនៅក្លឹបកម្សាន្តរ៉ក កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ស ថេត

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកស្វា​គមន៍ចំណា​ត់ការ​នេះ។ ប៉ុន្តែ លោកជំរុញទៅរដ្ឋាភិបាលឲ្យធ្វើការស្រាវជ្រាវដោយឯករាជ្យមួយ ដើម្បីឈាន​ចាប់ឧក្រិដ្ឋ​ជននេះម​ក​ផ្តន្ទា​​​ទោស ​ទើបអាចទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននេះ នៅកន្លែងផ្សេងៗទៀតបាន ។

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត

លោកថា៖ «ខ្ញុំគិតថា បើយើងមិនចាត់វិធានការឲ្យបានតឹងរ៉ឹងបន្តទៀតទេ អាការបង្ក្រាបហ្នឹង វាដូចវែកចក។ វិធាន​ការ​​ហ្នឹង​ វាចេះតែបន្តកើតមានជាបន្តបន្ទាប់។ អញ្ចឹង យើងត្រូវប្រើយន្តការណាឲ្យមាននិរន្តរភាព»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា ភស្តុតាង និងសា​ក្សី​ដែ​ល​រដ្ឋា​ភិ​​បាល ប្រមូលបានអំឡុងចុះបង្ក្រាបក្លឹបកម្រាន្ត Rock នេះ ជាដើមចមឈានទៅចាប់ឧ​ក្រិដ្ឋ​ជនមកផ្តន្ទា​ទោស​បា​ន​។

ប៉ុន្តែ លោក សន ជ័យ លើកឡើងទៀតថា ករណីនេះ បើគ្មានឧក្រិដ្ឋ​ជនណាមួ​យ​ត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសទេ លោ​កថា រដ្ឋាភិបាលនឹងប​រាជ័យទប់ស្កាត់ការចរាចរណ៍គ្រឿងញៀននៅកន្លែងផ្សេងទៀត ដែលលោកហៅវិ​ធាន​កា​រ​​បែបនេះថា ជាវិធានការអង្គុយបក់ផ្សែង មិនទៅពន្លត់ភ្លើងដែលកំពុងឆាបឆេះ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ

លោកថា៖ «ចង់កាត់បន្ថយមនុស្សកុំឲ្យប្រើប្រាស់គ្រឿងញៀន គេត្រូវរកវិធានការបង្ក្រាបទៅលើអ្នកផ្តល់មធ្យោបាយ បាន​​ន័​យថា អ្នកដែលបង្កាត់ភ្លើង។ ដូច្នេះ ច្បាប់ណាស់ថា ឫសគល់នៃការប្រើប្រាស់គ្រឿងញៀន គឺមធ្យោបាយចែ​ក​ចាយ​ និងមេ​ខ្លោងដែលទទួលខុសត្រូវក្នុងការចែកចាយតែម្តង»។

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ម៉ក់ ជីតូ អះអាងថា មន្ត្រីជំនាញកំពុង​សាក​សួរ​ជន​សង្ស័យ ប៉ុន្តែ លោកថា គិតត្រឹមថ្ងៃអង្គារនេះ សមត្ថ​កិច្ចមិនទា​ន់កំណត់ថា​ បុគ្គលណា​មួយជា​ឧក្រិដ្ឋ​ជនពាក់​ព័ន្ធ​ទៅ​​​នឹ​ងគ្រឿងញៀន៥០គីឡូក្រាម ដែលបានរកឃើញនៅក្លឹបកម្សាន្តរ៉ក់នេះនៅឡើយទេ ។

លោកថា៖ «តាមខាងក្រៅ មើលឃើញអញ្ចឹងហើយ។ ប៉ុន្តែ ចំពោះជំនាញ យើងមិនអាចនឹកឃើញធ្វើបានទេ ទាល់​តែមា​នរបាយការណ៍ មានចម្លើយពាក់ព័ន្ធយ៉ាងម៉េច ឧទារហរណ៍ ទីតាំងគាត់ តើគាត់ប្រគល់ឲ្យអ្នកណាធ្វើ ឬជួលឲ្យ​អ្នក​ណាអីអញ្ចឹងទៅ»។

ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនមាត្រា៣៣ចែងថា៖ «ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទបញ្ញត្តិនៃច្បាប់នេះ និងប​ញ្ជាទាក់ទងនឹងការស្នើផ្តល់ឲ្យការលក់ ការចែកចាយ ការធ្វើជើងសារ ការប្រគល់ឲ្យ ការរក្សាទុក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ និងផ្តន្ទាទោសដា​ក់ពិន័យជាប្រាក់ពី១០​លាន​រៀល​​ ទៅ៥​០លានរៀល»។

មាត្រា​៣៥ ចែងពីការដាក់ទោសទណ្ឌដែរថា សម្រាប់អ្នកដែលផ្តល់មធ្យោបាយឲ្យប្រើប្រាស់ដោយចេតនា ដូចជា ផ្ទះ​សំណាក់ ភោជនីដ្ឋាន ក្លឹប និងកន្លែងរាំច្រៀង ជាដើម ត្រូវផ្តន្ទាទោសពី១​ឆ្នាំទៅ៥ឆ្នាំ​ និងពិ​ន័យ​ជាប្រា​ក់​ពី៥​លានរៀល ទៅ១០លានរៀល។

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ ប្រហាក់ប្រហែលដែរថា ឥទ្ធិព​លគ្រឿ​ងញៀនបានបំផ្លាញសង្គម និងធនធានមនុស្ស។ លោកថា ពេលនេះ ឥទ្ធិពលគ្រឿងញៀន ក៏វាយលុកដល់ស្រទាប់យុវជននៅតាមតំបន់ជនបទផងដែរ​។

អ្នកតាមសង្គមរូបនេះ បង្ហាញការព្រួយបារម្ភថា បើបញ្ហាដែលបានកើតឡើងនៅក្លឹបកម្សាន្តរ៉ក់នេះ រដ្ឋាភិបាល​មិន​អា​ចចាប់ឧក្រិដ្ឋជនគ្រឿងញៀនមកផ្តន្ទាទោសបានទេ ​លោកបារម្ភថា នៅពេលខាងមុ​ខបញ្ហាគ្រឿងញៀន នឹងប​ង្កឲ្យ​មា​នវិបត្តិសង្គមធ្ងន់ធ្ងរ ។

លោក ប៉ា ចន្ទរឿន សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា

លោកថា៖ «អាជ្ញាធរតែងតែអំពាវនាវ និងបង្ហាញពីចំណាត់ការ ប៉ុន្តែ ប្រសិទ្ធិភាពនៃកិច្ច​ការនេះនៅមា​នកម្រិតនៅ​ឡើយ។ ពិសេសពលរដ្ឋដែលនៅតាមជនបទហ្នឹង ក៏ព្រួយបារម្ភដែរកូនចៅរបស់គាត់​ ហាក់ជោគ​ជាំទៅនឹ​ងគ្រឿ​ង​ញៀ​ន និងគ្រឿងស្រវឹង»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស​ ខេង កាលពីសប្តាហ៍មុន បានអះអាងថា ក្នុងចំណោម​អ្នកទោសជាង៣ម៉ឺននាក់ មានជា​ង២ម៉ឺ​​នាក់ ​​ឬ២ភាគ៣ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ