ចំណូល​ពន្ធ​គយ​ឆ្នាំ​២០១៨​ កើន​ឡើង​ជាង​៣០ភាគរយ

ចរាចរតាមដងផ្លូវមួយកន្លែង នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋាភិបាល​លើក​ឡើង​ថា ​ចំណូល​ពន្ធ​គយ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ​កម្ពុជា​ទទួល​បាន​ប្រមាណ​១០ ទ្រីលានរៀល ឬ​ស្មើ​នឹង​ជាង​២ ៥០០លានដុល្លារអាមេរិក កើន​លើស​ឆ្នាំ​២០១៧​ប្រមាណ​៣២ភាគរយ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១៨​ ចំណូល​ពន្ធ​គយ​កើន​ឡើង​លើ​វិស័យ​ចំនួន​៣ គឺ​ពន្ធ​នាំ​ចូល​កើន​១៨ភាគរយ អាករ​ពិសេស​កើន​៤២,៤ភាគរយ និង​អាករ​លើ​តម្លៃ​បន្ថែម (VAT) កើន​៣០,៧ភាគរយ ហើយ​ប្រភព​ចំណូល​ពន្ធ​ធំ​ជាង​គេ​គឺ​យានយន្ត​ និង​គ្រឿង​ចក្រ​ដែល​រួម​ចំណែក​ជិត​៤៦ភាគរយ​នៃ​ចំណូល​ពន្ធ ខណៈ​ឥន្ធនៈ និង​ថាមពល​រួម​ចំណែក ២០ភាគរយ ហើយ​ទំនិញ​ចម្រុះ និង​គ្រឿង​សំណង់​សមាមាត្រ​ប្រមាណ​ជាង​៣៤​ភាគរយ។

ចំណូល​ពន្ធ​គយ​ឆ្នាំ​២០១៧ កម្ពុជា​ប្រមូល​បាន​ជាង​៧ ៦៦២ប៊ីលានរៀល ដែល​ស្មើ​នឹង​ជិត​២ពាន់លាន​ដុល្លារ​អាមេរិក ហើយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ ចំណូល​នេះ​មាន​កំណើន​ជាង​១០ភាគរយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ