លោក ហ៊ុន សែន គំរាមដកតំណែងមន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ​ក្រោយ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានបញ្ជា​ផ្ទាល់មា​ត់ឲ្យសិក្សាពីលទ្ធភាព​ដកតំ​ណែង​​មន្ត្រី​ជាន់ខ្ពស់ ៣រូប នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការចុះ​អនុវត្តអនុវត្ត​ច្បា​ប់ ដែល​បង្កឲ្យពល​រដ្ឋម្នាក់រ​ងរបួ​ស​ដោយគ្រា​ប់​កាំភ្លើ​ងបៀ​ប​ជា​​​ប់នៅនឹងឆ្អឹងខ្នង។

លោក សុខសុវណ្ណ វឌ្ឍ​នាសាប៊ុន ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែល​បាន​ចូល​រួម​ប្រជុំ​ក្នុង​ឧត្ដម​ក្រុម​​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន សម្រេច​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ប្រចាំ​ឆមាស​នៅ​វិមា​ន​សន្តិភាពក្នុងក្រុងភ្នំពេញ។

កិច្ចប្រ​​ជុំនេះ ក៏បានភ្ជាប់វីដេអូទៅកាន់រាជធានីខេត្ត និងស្ថាប័នកងទ័ពផងដែរ ដើម្បីសួរដេញដោយ​ជុំវិញភាព​អស​កម្ម​​​​របស់អាជ្ញាធរ ដែល​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានរក​ឃើញ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក សុខសុវណ្ណ វឌ្ឍ​នាសាប៊ុន បានឲ្យVODដឹងថា ក្នុងកិច្ចប្រជុំនោះ លោក​បាន​ប្រាប់​ទៅ​នាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ពី​ភាពមិនប្រ​ក្រតីនៃជ​ម្លោះដី​ធ្លីមួ​យ​ចំនួននៅខេត្តព្រះសីហនុ និង​កា​រចុះ​អនុវត្តសាលដីកាដោយខុសច្បាប់ ដោយ​ប្រើ​កង​កម្លាំងយោធា ហើ​យប្រើ​​ហិង្សា​​លើ​ពលរដ្ឋដែ​លត​វ៉ាជាដើម។

លោក សុខសុវណ្ណ វឌ្ឍ​នាសាប៊ុន ប្រាប់​ថា៖ «ជាការឆ្លើយតប សម្តេច​បានឆ្លើយតបភ្លាមៗ ឲ្យពិនិត្យពីលទ្ធភាពដកចោលមេបញ្ជាការខេត្ត ហើយលោ​កក៏បាននិយាយដែរថា អភិបាល​ខេត្តពីររូប​ដែលពាក់ព័​ន្ធនឹងបញ្ហាដីធ្លីហ្នឹង គួរតែបញ្ឈប់។ បើអត់បញ្ឈប់ទេ លោក​គំរា​ម​ដ​ក​តំណែង​ចោល​តែម្តង»

កាលពីថ្ងៃទីខែមុន អភិបាលរងខេត្ត លោក ផៃប៊ុន វណ្ណៈ បានដឹកនាំកម្លាំងច​ម្រុះ ៣០០នាក់ ក្នុងនោះមានទាំង​កម្លាំងយោធាផង​ដែរចុះ​ទៅ​អនុវត្ត​សាល​ដីកា​ទាក់ទិនទៅនឹងជម្លោះដី​ធ្លីនៅភូមិគគរ ឃុំបិតទ្រាំង ស្រុកព្រៃនប់ ដើម្បី​វាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ខណៈមានពលរដ្ឋរាប់រយនាក់តវ៉ា ដុតក​ងឡា​​នបិទ​ផ្លូវ ប្រឆាំ​ងការចុះអនុវត្តសាលដីការនោះ ដោយអះអាង​ថា ចំណាត់ការនោះ រំ​លោភ​ ដី​របស់ពួកគាត់។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ សមត្ថកិច្ចបានផ្ទុះអាវុធច្រើនគ្រាប់ ហើយ​សមត្ថកិច្ច​បានយកកាំភ្លើង AK វាយដំលើពលរដ្ឋ ដែល​គេ​ចង​ដៃ​ទៅ​ក្រោយ។

ចំណែកពលរដ្ឋ​ម្នា​​ក់​ស្ថិតក្នុងហេតុការណ៍​នោះ បានរងរបួសដោយគ្រាប់បៀមជាប់ឆ្អឹងខ្នង ហើយត្រូវគ្រួសាបញ្ជូនមកវះ​កាត់​នៅ​មន្ទីរនៅ​រាជធានី​ភ្នំពញ។

ជាងមួយខែមកនេះ សមត្ថកិច្ចខេត្តព្រះសីហនុ មិនទាន់វែកមុខខ្មាន់កាំភ្លើង បាញ់ពល​រដ្ឋឲ្យរងរបួស​ក្នុងហេ​តុការ​ណ៍​នោះ​មក​ផ្តន្ទាទោស​នៅ​ឡើយ​ទេ ក្រៅពីមានចំណា​ត់ការទៅលើមន្ត្រីមួយចំនួ​នដែល​គេអះ​អាងថា បាន ប្រើស្វាយកំភ្លើងវាយដំទៅលើពលរដ្ឋ ដែល​គេ​ចាប់​ចង​ដៃ​ទៅ​ក្រោយ​ហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ