ក្រសួង អំពាវនា​វ​ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម ណែនាំ​ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងរយៈពេល​មួយសប្តាហ៍នេះ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។

យោងតាម​របាយការណ៍របស់​​គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០១៨កន្លងមក មានមនុស្ស​ចំនួន​១១០នាក់ បាន​ស្លាប់ និង៨២នាក់ បានរងរបួស ដោយសារបាតុភូតរន្ទះ។ ចំណែកគ្រោះ​ខ្យល់ព្យុះបានកើតឡើង១៩៦ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ របួស ៤៤នាក់ និងធ្វើ​ឲ្យផ្ទះប្រជាពលរដ្ឋ៦០០ខ្នងរងការខូចខាតធ្ងន់ធ្ងរ និងជិត៣០០០ខ្នងរងការខូចខាតមធ្យម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ