លោក ហ៊ុន សែន៖ ខ្មែរ មិនព្រមឲ្យចិនត្រួតត្រាខ្លួនទេ

ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា ខ្មែរមិនព្រមឲ្យចិនត្រួតត្រានោះទេ ហើយចិនក៏មិនចង់​ត្រួតត្រា​ខ្មែរដែរ។

លោក ហ៊ុន សែន​ បាន​លើកឡើងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន» ខេត្តត្បូងឃ្មុំ ដែល​ជាជំនួយរបស់រដ្ឋាភិបាល​ចិន នា​​ព្រឹកថ្ងៃសុក្រនេះ។

លោក ហ៊ុន សែន បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ទី១ ខ្មែរមិនឱ្យចិនត្រួតត្រាខ្លួនទេ! បញ្ជាក់ចំពោះមុខអគ្គរដ្ឋទូតចិន ក៏ដូចជាប្រិយមិត្តចិនទាំងអស់ ខ្មែរមិនព្រមដាច់ខាតឱ្យចិនត្រួតត្រាទេ។ អាហ្នឹងទី១! ទី២ ចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ​ អាហ្នឹងនិយាយឱ្យច្បាស់។ គោលនយោបាយការបរទេសរបស់ចិន ចិនមិនចង់ត្រួតត្រានរណាទេ។ ចិនគ្រាន់តែចង់ធ្វើមិត្តជាមួយប្រទេសនានានៅលើពិភពលោក។ អីចឹង ចរន្តនេះវាត្រូវគ្នា។ មួយ ខ្មែរមិនឲ្យចិនត្រួតត្រា ពីរ ក៏មិនចង់ត្រួតត្រា​ខ្មែ។»

ក្នុងរបាយការណ៍កម្រាស់​៤២ទំព័ររបស់ការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិក ដែល​ចេញកាលពីចុងខែមករា នាយកស្ថាប័ននេះ គឺ លោក ដេន ខូត បានលលើកឡើងថា​ ការវិលត្រឡប់របស់កម្ពុជាទៅជារដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន អាចនាំឲ្យ​ចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ