ក្រសួងមហាផ្ទៃ ឲ្យ​អភិបាល​រាជធានី​-​ខេត្ត សហការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

កិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ លេីប្រធានបទសេចក្ដីព្រាងច្បាប់ថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្តទាំងអស់ ​​សហ​ការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅពេលក្រុមការងារនេះចុះបំពេញបេសកម្មការ​ងារនៅតាមរាជ​ធានីខេត្ត។

យោងតាម​លិខិតក្រសួងមហាផ្ទៃដែលចេញផ្សាយ​កាលពីម្សិលមិញ​ លោក ស ខេង បានស្នើ​ឲ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់  ត្រូវសហការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយថា​ ដើម្បីឲ្យក្រុមការងារនេះអាចតាមដានដំណើរការអនុវត្តច្បាប់ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈតាមសំណើរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន៣០រូប​ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ