កូន​ប្រុស​លោក​ គង់ គាំ​ ស្នើ​​សុំ​ធ្វើ​ជា​មន្ត្រី​នៅ​ក្រសួង​កសិកម្ម​ឡើង​​​វិញ​​

លោក គង់ បូរ៉ា អតីតមន្ត្រីជាន់ខ្ពស់​គណបក្សស​ង្គ្រោះជាតិ។ រូបភាព៖ ហ្វេសប៊ុក Kong Bora – គង់ បូរ៉ា

កូនប្រុសម្នាក់របស់លោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់​គណបក្សស​ង្គ្រោះជាតិ បានសុំធ្វើ​ជា​ម​ន្ត្រី​នៅក្រសួងកសិកម្មឡើងវិញ ក្រោយពីលោក​​ទទួលបាន​សិទ្ធិ្ធធ្វើន​យោបា​យ។  

យោងតាម​លិខិតមួយច្បាប់ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩​  ដែល​ដាក់ទៅក្រសួងកសិកមុ្ម​រុក្ខាប្រមាញ់ និងនេសាទ លោក គង់ បូរ៉ា បាន​សុំ​បម្រើការងារជាមន្ត្រី​រាជការនៃនាយកដ្ឋាន​សុខភាព​​សត្វ និងសុខភាព​សាធារណៈ​ បសុព្យាបាល។

លោក គង់ បូរ៉ា ប្រាប់ VOD បន្ថែម​ថា លោកធ្លាប់​បម្រើការងារ​នៅកន្លែងដែល​លោក​ដាក់​ពាក្យ​សុំនោះ ក្រោយពី​លោ​​ក​​រៀនចប់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ តែបាន​សម្រេច​​ចិត្ត​ព្យួរ​កា​រងារ​នៅ​ឆ្នាំ២០០៨​ ក្រោ​យ​ពី​​លោកជាប់ជាតំណាងរាស្ត្របក្សប្រឆាំងនៅមណ្ឌលព្រៃវែង។

បើ​តាមលោក គង់ បូរ៉ា ការសុំធ្វើមន្ត្រីរាជការនៅក្រសួងកសិកម្មវិញ​នេះ មិនមែនមានន័យ​ថា​​ លោ​​​ក​ឈប់ធ្វើនយោបាយទេ ប៉ុន្តែ ដោយសារពេល​នេះនេះ លោកមិនទា​ន់សម្រេច​ថានឹង​ទៅចួល​​រួម​​​ជា​មួ​យគណបក្សនយោបាយណាមួយឡើងវិញនៅឡើយ។

លោកថា៖ «ខ្ញុំ​នឹងពិចារណា ដើម្បីបន្តអាជីពនយោបាយជាមួយនឹងគណប​ក្សណានៅពេល​ខាង​មុខ​ ដែ​​លខ្ញុំនឹងចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣»។

នាយករងខុទ្ទការល័យក្រសួងកសិកម្ម លោក ចាន់ ហេង អះអាងថា លោកមិន​បានឃើ​ញលិ​ខិត​ស្នើ​រ​សុំរបស់លោក គង់ បូរ៉ា នៅឡើយទេគិតត្រឹមថ្ងៃសុក្រនេះ។

ប៉ុន្តែ​ ម​​ន្ត្រីក្រសួងនេះថា បើលោក គង់ បូរ៉ា មិនមែនជាមន្ត្រីនៅក្រសួង​ណាមួយទេ អតីតមន្ត្រីប​ក្ស​ប្រ​​​ឆាំ​​ង​រូប​នេះ ត្រូវប្រឡងជ្រើសរើសសមត្ថភាពទើបអាចទៅកាន់តំណែងដែលសុំនោះបាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ