យន្ត​ហោះ​អេត្យូពី​មួយ​គ្រឿង​ធ្លាក់​ វាសនា​មនុស្ស ១៤៩​នាក់​​មិន​ទាន់​ដឹងប្រាកដ

នារី​អាកាសចរណ៍​នៃ​ក្រុមហ៊ុន​ Ethiopian Airlines ធ្វើ​ដំណើរ​ចាក​ចេញ​ពី​យន្តហោះ​មួយ​គ្រឿង។ រូបថត៖ Ethiopian Airlines

សារព័ត៌មាន​អារ៉ាប់​បាន​ចុះ​ផ្សាយ​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី បាន​ធ្លាក់​នៅ​ថ្ងៃ​នេះ អំឡុង​ពេល​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​កេនយ៉ា។

សារព័ត៌មាន​អាល់ហ្សាហ្ស៊ីរ៉ា បាន​ចុះ​ផ្សាយ​បែប​នេះ ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី។

សារព័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា យន្តហោះ​ Boeing 737 មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី ស្ថិត​នៅ​លើ​ផ្លូវ​ហោះ​ហើរ​ពី​ទីក្រុង​ Addis Ababa ទៅ​កាន់​ទីក្រុង Nairobi មុន​នឹង​វា​ធ្លាក់​ចុះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ដំណើរ ១៤៩​នាក់ និង​បុគ្គលិក​បម្រើ​ការ​លើ​យន្ត​ហោះ​ចំនួន ៨​នាក់ នៅ​លើ​យន្តហោះ​នោះ។

តែ​យ៉ាងណា គ្មាន​សេចក្ដី​រាយការណ៍​អំពី​ចំនួន​មនុស្ស​ស្លាប់ ឬ​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ទេ​នា​ពេល​នេះ ខណៈ​ប្រតិបត្តិការ​ស្វែង​រក​កំពុង​ដំណើរការ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ