រដ្ឋាភិបាល​បើក​ឲ្យ​ឯកជន​បង្កើត​តំបន់​ទេសចរណ៍​កែច្នៃ​ដើម្បី​ជំរុញ​ភាព​ទាក់​ទាញ

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​តំបន់​ទេសចរណ៍​កែច្នៃ​ថ្មីៗ​ ដោយ​ថា ដើម្បី​ជំរុញ​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរនៅក្នុង​ប្រទេស​កម្ពុជា។

​ក្នុង​អនុក្រឹត្យ​ចេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែមីនា​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​ឲ្យ​មាន​តំបន់​ទេសចរណ៍​កែច្នៃ​ថ្មី ដែល​ត្រូវ​បាន​កំណត់​ថា «តំបន់​ទេសចរណ៍​ពិសិដ្ឋ»

បើ​ខ្លឹមសារ​ចែង​ក្នុង​អនុក្រឹត្យ​នោះ តំបន់​ទេសចរណ៍​ពិសិដ្ឋ​ សំដៅ​ដល់​តំបន់​ដែល​មាន​សក្កានុពល​សម្រាប់​បម្រើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សេវាកម្ម​ទេសចរណ៍​ចម្រុះ​បែប។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា ទាំង​ឯកជន និង​រដ្ឋ សុទ្ធ​តែ​មាន​សិទ្ធិ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ ប៉ុន្តែ ស្ថិត​ក្រោម​លក្ខខណ្ឌ​ផ្សេងៗ ដូចជា ទំហំ​ដី ផែនការ​អភិវឌ្ឍន៍ ហេដ្ឋា​រចនា​សម្ព័ន្ធ សេវាកម្ម និង​វិនិយោគិន។

ក្នុង​អនុក្រឹត្យ​ដដែល​នេះ រដ្ឋាភិបាល​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ក្រៅ​ស្រុក​ផង​ដែរ ដូចជា ផ្ដល់​ការ​លើក​លែង​ទិដ្ឋាការ និង​ការ​ស្នាក់នៅ​រយៈ​ពេល​យូរ ព្រម​ទាំង​ទទួល​បាន​កម្មសិទ្ធិ​លើ​តំបន់​ទេសចរណ៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ