កម្ពុជា​អរគុណ​ថៃ​ជា​ខេត្ត​ជាប់​មាត់​សមុទ្រដូចគ្នា​ជួយ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ដល់​ខេត្ត​កោះកុង​

លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញអមដំណើរលោក ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ អញ្ជើញចុះពិនិត្យស្ថានភាពអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងអរគុណប្រទេសថៃ ពិសេសខេត្តត្រាត ដែលជាខេត្ត​ជាប់សមុ​ទ្រដូ​ចគ្នា សន្យា​ជួយផ្តត់ផ្គង់ទឹ​កដល់ខេត្តកោះកុង សម្រាប់ប្រើ​​ប្រាស់​ក្នុងរដូវប្រាំ​ងដែលកំពុងប្រ​ឈមនឹ​ង​កា​រ​ខ្វះ​​​ទឹក ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពិធីជួបសំណេះសំ​ណាលជាមួយកម្មករនៅ​ខេត្តកោះកុ​ង នា​ថ្ងៃ​ពុ​ធ​​នេះ។

ក្នុងពិធីនោះលោក ហ៊ុន សែន ថ្លែងថា ខេត្តកោះកុងពេលនេះកំពុងប្រឈមនឹងការអត់ទឹកប្រើប្រាស់ ប៉ុន្តែ លោកថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានប្រាប់លោកថា អាជ្ញាធរថៃខេត្តត្រាតជាប់សមុទ្រដូចគ្នា បានសន្យា​ជួ​យ​​​ផ្គត់​ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងនេះ។

លោកថា៖ «ខ្ញុំសុំយកឱកាសនេះ អរគុណព្រះរាជាណាចក្រថៃ ចំពោះខេត្តត្រាត ដែលបានជួយផ្គត់ផ្គង់ទឹក ជួ​យ​មក​កាន់ខេត្តកោះកុង។ បញ្ហានៅត្រង់ថា តើយើងត្រូវរៀបចំបណ្តាញទឹកយ៉ាងម៉េចជាបណ្តោះអាសន្ន ដើម្បីតទុយោ​គ្នា ដើម្បី​ទាញទឹកយកមកផ្គត់ផ្គង់»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីអះអាងថា លោក លី យ៉ុងផាត់ កំពុងសាងសង់ប្រព័​ន្ធផ្គត់ផ្គង់ទឹកសម្រា​ប់ឆ្លើ​យ​តបទៅនឹ​ងតម្រូវការរបស់ពលរដ្ឋនៅខេត្តកោះកុងនេះ ហើយថានឹងរួចរាល់នៅពេលឆាប់ៗ។

អំឡុងឆ្នាំ២០១៨ ពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុ បានបង្ហាញការព្រួយបារម្ភ​ថា ពួកគេនឹងខ្វះទឹកប្រើប្រាស់ បើបឹង​ធ​ម្ម​ជា​​តិព្រែក​ទប់ ​ធ្លាប់​ជា​ប្រភព​ទឹក​សាបសម្រាប់​ផលិត​ទឹកស្អាត​ សម្រាប់​ប្រើ​ប្រាស់នោះ ត្រូវបានអ្នកមានអំណា​ច​មួ​យ​​ចំនួ​ន​ចា​ក់ដី​លុបរំលោ​ភ​យ​​ក​​​ធ្វើជាកម្មសិទ្ធិ ។

បឹ​ង​ព្រែកទប់ ​ស្ថិត​នៅ​ក្នុង​ភូមិ១​ សង្កាត់​លេខ​៣ ​ក្រុង​ព្រះសីហនុ​ ។ បើតាមពលរដ្ឋ ផ្ទៃបឹងនេះមានទំហំ៦០​ហិក​តា ហើយបច្ចុប្បន្ននេះ​នៅ​សល់តែ​ជាង ១៦ហិកតាប៉ុណ្ណោះ។

ប៉ុន្តែ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរខេត្ត បានចេញលិខិតមួយបំភ្លឺថា ទឹកព្រែកទប់ មិនអាចយកមក​ផ្គត់ផ្គង់បានទៀតទេ ដោយថា ទឹកបឹ​ង​នេះក្លាយជាទឹ​កស្អុយ ហើយថា បច្ចុប្បន្នទឹកស្អាតត្រូវទាញយ​កពី​ព្រែកទឹ​ក​សា​​បក្បា​លឆា​យ​​មកប្រើប្រាស់ជំនួសវិញ។

អាជ្ញាធរខេត្តបញ្ជាក់ ក្នុងលិខិតនោះថា ដីមួយផ្នែកទំហំជាង១១ហិកតា រដ្ឋាភិបាលសម្រេចកាត់ឲ្យអ្នក​វិ​និ​យោគ​ ​​កែ​ល​ម្អ​​​​​បឹ​​ងធម្មជា​តិមួយនេះ ទៅជា​តំបន់​ទេស​ចរណ៍​វិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ