សមយុទ្ធ​នាគមាស​កម្ពុជា-ចិន បើកជាផ្លូវការនៅថ្ងៃនេះ

លំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងយោធពលខេមរភូមិន្ទ និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ​ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​របស់​កងពល​តូច​លេខ​៧០​ ​នៅ​ស្រុកជុំគីរី​ ខេត្តកំពត​។ រូបភាព៖ ហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា អះអាថា សមយុទ្ធនាគមាសរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនចាប់ផ្តើមថ្ងៃនេះ​ មិនមានការគំរាមគំហែងដល់អ្នកណានោះទេ ប៉ុន្តែ ដើម្បីពង្រឹងទំនាក់ទំនងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុកថា សមយុទ្ធនាគមាស ឆ្នាំ២០១៩​ រវាងកងទ័ពកម្ពុជា-ចិន បានបើកជាផ្លូវការនៅថ្ងៃនេះហើយ​ ​នៅ​ស្រុកជុំគីរី​ ខេត្តកំពត​ ដែលមានអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ចូលរួមបើកកម្មវិធីនេះ។

លោក ឈុំ សុជាតិ លើកឡើងថា លំហាត់ហ្វឹ​កហ្វឺ​ននេះ មិនមានការគំរាមគំហែងដល់អ្នកណានោះទេ។ លោកថា សមយុទ្ធនេះ គឺសម្រាប់ចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ និងជាពិសេសប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្នពេលមានគ្រោះមហន្តរាយធម្មជាតិ។

ប្រភពដដែលបន្តថា លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា- ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជាចូលរួម២៥៤២នាក់ និងភាគីចិន២៥២នាក់ ព្រមទាំងមានកម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់ និងកម្លាំងចូលរួមពិធីបើកនិងបិទចំនួន១៦៨៥នាក់។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗដែលប្រើប្រាស់ឆ្នាំនេះមាន រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ។

សមយុទ្ធលើទី៣​នេះ បើកនៅថ្ងៃទី១៣​ ខែមីនា និងបិទវិញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះដែលមានការចូលរួមពីលោករដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់។

កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជាចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។

លំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងយោធពលខេមរភូមិន្ទ និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ​ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​របស់​កងពល​តូច​លេខ​៧០​ ​នៅ​ស្រុកជុំគីរី​ ខេត្តកំពត​។ រូបភាព៖ ហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ