សហព័ន្ធសហជីពកម្ពុជា លើកឡើងថា ករណីស្លាប់លោក រ៉ុង បញ្ញា ដែលជាមន្ត្រីរបស់សហព័ន្ធសហជីពកម្ពុជា គឺមានការសង្ស័យជាច្រើន ដោយថា អាចមិនមែនជាករណីគ្រោះថ្នាក់ចរាចណ៍ធម្មតា។
ក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជានៅថ្ងៃនេះ បានស្នើឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើលោក រ៉ុង បញ្ញា ឱ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុត ដោយថា ករណីនេះ មិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតាឡើយ។
សេចក្តីថ្លែងការណ៍៖ «ក្រោយពេលក្រុមសហព័ន្ធសហជីពកម្ពុជា បានចុះស៊ើបអង្កេតដល់ កន្លែងកើតហេតុផ្ទាល់ និងសិក្សាលើរូបថតដដែលទទួលបាន ដោយរកឃើញថា មានចំណុចគួរឱ្យសង្ស័យជាច្រើន»។
លោក រ៉ុង បញ្ញា ជាសកម្មជនសិទ្ធិការងារសកម្មមួយរូប ដែលជាមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងជាអ្នកបានចូលរួមការងារសង្គមជាច្រើន។ លោក បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីថ្ងៃទី ៩ ខែមីនា នៅចំណុចភូមិត្រពាំងស្តុកគ្រូ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕