លោក​​ ហ៊ុន​ សែន​​ ព្រមា​ន​រឹ​ប​​អូស​​ទ្រ​ព្យ​សម្ប​ត្តិ​​​ពី​ដៃ​គូ​ប្រ​កួ​ត​បើ​​ឈ្នះ​ក្តី​​

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៣,៨៦៦នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

មេដឹក​នាំប​ក្ស​កា​ន់អំណា​ច លោ​ក​ ​ហ៊ុ​ន ​សែ​ន​ ព្រមាន​រឹបអូ​សទ្រព្យ​សម្បត្តិ​ពីដៃ​គូប្រកួត ​បើ​​​​​ឈ្នះ​​​​​ក្តី ​ក្នុង​​សំ​ណុំ​​​​​រឿ​ង​​ថ្មីមួយទៀត ​ដែល​លោក​អះ​អាង​ថា ​ទា​រ​សំណង​២​លា​ន​ដុល្លារ​។

​លោក ​ហ៊ុន ​សែន​ ក្នុង​ពិធី​សំណេះ​សំណា​លជា​មួ​យ​កម្មក​រនៅ​ខេត្តកោះ​កុង ​នាថ្ងៃ​ពុធ​នេះ ​បានថ្លែងថា​ លោក​បាន​​ប្រាប់​​​​​​​​​មេធា​​វីរបស់​លោករួចហើយ​ ឲ្យរៀ​បចំភស្តុង​តាង​ដែល​ប្រមូ​លបា​នលើ​បណ្តា​ញ​ស​ង្គ​ម​ប្តឹ​ង​ទៅតុលាការ ទាក់ទិន​​​​នឹង​ការ​ជេរប្រមាថរូបលោកពីសំណាក់អ្នកនយោបាយដែលលោកមិនបញ្ចេញឈ្មោះ។

លោកថា៖ «ឥឡូវហ្នឹង គឺថា មានជាង៣០ដែលអ្ហែងបង្ហោះប្រមាថជីវិតអាញ់។៣២ៗ អញ្ចឹង បើវាចេញមកថ្ងៃហ្នឹង​ទៀ​ត បា​ន​ការយើងទៀ​តហើយ ប្រមូលធ្វើជាវត្ថុតាងរឹបអូសទ្រព្យសម្បត្តិអ្ហែងនៅក្នុងស្រុកអត់ទេ ទារមិនតិចជាង២លា​ន​ដុ​​​ល្លារទេ ប្រាប់ឲ្យហើយ។ ដើម្បីកុំឲ្យវាឈ្លើយ និយាយឡើង អាផុសចុងក្រោយនេះ ទំនាយលោក ហ៊ុន សែន ចំកន្លែង​កំ​បុ​តក កំបុតកអ្ហែង មិនកំបុត!»។

ទោះជាលោកនាយករដ្ឋមន្ត្រីថ្លែងមិនបញ្ចេញឈ្មោះ ក៏គេអាចដឹងថា ការថ្លែងនោះទំនងសំដៅទៅអតីតម​ដឹកនាំ​បក្ស​ប្រ​ឆាំង លោក សម រង្ស៊ី ដោយសារតែ​លោក ហ៊ុន សែន ថ្លែង​ថា លោកខកចិត្តការប្តឹងកន្ល​ងទៅទារតែ​១០​០​​រៀល ។

បន្តឹងទារសំណងជំងឺចិត្ត១០០រៀលនោះ លោក គី តិច ​ជា​មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីនោះ បានប្តឹង លោ​​​ក ​សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងមួយរូបទៀត គឺ​លោ​កស្រី ថាក់ ឡា​​នី ​អំឡុងឆ្នាំ២០១៦ ទារសំណង​ជំងឺចិត្ត១​០​០​​​​រៀ​ល​ ដែលទាក់ទិនទៅនឹងការ​​និយាយថា រដ្ឋាភិបា​​ល​ជាអ្នកនៅពី​ក្រោយកា​រសម្លា​ប់លោ​ក​ កែម ឡី។

លោក សម រង្ស៊ី មិនទាន់ឆ្លើយតបសំនួររបស់ VOD តាមសារអេ​ឡិចត្រូ​និច​​នៅ​​ឡើយ​ទេ គិ​ត​​ត្រឹ​មថ្ងៃ​ពុធ​នេះ ជុំវិញសារព្រមានរបស់លោក ហ៊ុន សែន។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ វិភាគថា បើគេពិនិត្យពីទិដ្ឋភាពច្បាប់ ឥទ្ធិពលនយោបាយបាន​គ្រប់ដ​ណ្តប់​ស្ទើ​រ​ទាំងអស់រួចទៅហើយ។ កញ្ញាថា រីឯការដែលលោក ហ៊ុន សែន គំរាមប្តឹង និងរឹបអូស​ទ្រព្យសម្ប​តិ្តពីដៃគូ​ប្រកួត ​ក៏​មិ​ន​​មែន​ជា​រឿងថ្មី បម្រើដល់ផលប្រយោជន៍ជាតិដែរ។

កញ្ញា លី ស្រីស្រស់ វិភាគទៀតថា សារនយោបាយរបស់មេដឹកនាំនៅថ្ងៃនេះ បង្ហាញថា រដ្ឋាភិបាលមិនបា​នត្រៀម​ខ្លួនទៅ​​រកដំណោះស្រាយនយោបាយ ដើម្បីការពារពារប្រយោជន៍ជាតិដែលកំពុងប្រឈមនឹង​ការបាត់​បង់នៅ​ពេ​ល​​ខា​ង​មុខ ដោយសារទណ្ឌកម្មអន្តរជាតិនោះទេ។

កញ្ញាថា៖ «យើងកំពុងជួបប្រទះលើការគំរាមកំហែង លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប ហើយអ្វីដែ​លនា​យ​​ក​​​រដ្ឋមន្ត្រីកំពុងតែចាប់អារម្មណ៍ហ្នឹង គឺទៅចាប់អារម្មណ៍រឿងអ្វីផ្សេងអញ្ចឹងទៅ។ អញ្ចឹង បើយើងមើលពីចំណុចនេះ យើ​ង​​​ហ៊ានសន្និដ្ឋានបានថា រដ្ឋា​ភិបាលហ្នឹង ហាក់​មិនបានផ្តោត​លើចំនុ​ចស្នូល​សំខាន់សម្រាប់​ការដោះស្រាយ​ពីការ​ជា​ប់​​​គាំង​នយោ​បាយនោះទេ»។

ជម្លោះនយោបាយនៅកម្ពុជា រវាងគណបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិ បានអូសបន្លាយជិត២​ឆ្នាំមក​ហើយ ​ដែលជម្លោះនោះបានផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយ លោក សម រង្ស៊ី បន្តនិរទេសខ្លួន ដោយសារតែជាប់បណ្តឹង លោក ហ៊ុន សែន មួយចំនួន  ។

ចំណែកមេបក្សប្រឆាំងមួយរូបទៀត គឺលោក កឹម សុខា មិនទាន់ដោះលែងនៅឡើយទេ ទោះការឃុំខ្លួន​មាន​រយៈ​ពេល​ជាង១៨ខែហើយក៏ដោយ។

ជម្លោះផ្ទៃក្នុងរបស់កម្ពុជានេះ ជំរុញឲ្យប្លុកលោកសេរី នាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គំរាម​ដាក់​ទ​ណ្ឌ​​កម្ម​សេដ្ឋ​កិច្ច បើមិនស្តារប្រ​ជាធិ​បតេ​យ្យ​ឡើង​វិញ ពិសេស សហភាពអឺរ៉ុបកំពុងដំណើរ​ការព្យួរប្រព័​ន្ធអ​នុ​​គ្រោះ​​​ពន្ធ​ EBA ដោយថា ដើម្បីដាក់សម្ពាធឲ្យដោះលែងលោក កឹម សុខា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ