មន្ត្រី​ថា​ការ​ជំរឿន​នៅ​ព្រះសីហនុ​យឺត ដោយសារ​បញ្ហា​ភាសា​និង​សំណង់​ច្រើន​​

នៅយប់ថ្ងៃទី ០២.០៣.២០១៩​ វេលាម៉ោង​ ២២.០០​ នាទី លោកស្រី​ ហៀក​ ហ៊ីមុល្លី​ អភិបាលរងខេត្ត​ បានដឹកនាំក្រុមការងារជំរឿន​ ៤៦​ នាក់​ ចុះធ្វើជំរឿនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះសីហនុ​ ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថា មូលហេតុដែលធ្វើជំរឿនប្រជាជននៅខេត្តព្រះសីហនុដំណើរការយឺត គឺពាក់ព័ន្ធការអភិវឌ្ឍដំណើរការការដ្ឋានសំណង់ច្រើន និងបញ្ហាមួយទៀតបញ្ហាភាសាទំនាក់ទំនង។​

អគ្គនាយករងនៃអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ លោក ណុប កនណាវុឌ្ឍ បានប្រាប់ វី.អូ​.ឌី ថា គិតត្រឹមថ្ងៃទី១៣ ខែមីនានេះ ខេត្តផ្សេងៗបានបញ្ចប់ការធ្វើជំរឿនហើយ លើកលែងតែនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។​

លោកថា នៅព្រះសីហនុមានការដ្ឋានសំណង់ច្រើន និងជនបរទេសមិនចេះនិយាយភាសាខ្មែរ ជាឧបសគ្គ។ ចំណែកនៅភ្នំពេញ លោកថា ពលរដ្ឋមិនសូវនៅផ្ទះទើបមន្ត្រីមិនបានជួបសាកសួរព័ត៌មាន។​

លោក ណុប កនណាវុឌ្ឍ​៖ «បញ្ហាស្មុគស្មាញ ព្រោះកើនឡើងនៅតំបន់អភិវឌ្ឍន៍ហ្នឹងណា ជនជាតិចិនច្រើន អីច្រើន ហើយពេលសម្ភាស យើងមិនយកមន្ត្រីធម្មតាទេ យើងយកមន្ត្រីអន្តោប្រវេសន៍ទៅសម្ភាសគាត់ ដើម្បីជួយភាសាយើងពិបាកនិយាយគ្នា គាត់ចេះចិនយើងអត់ចេះ យើងមាន Questionnaire ចិន និងអង់គ្លេសដែរ»

ការ​ធ្វើ​ជំរឿន​ទូ​ទាំង​ប្រទេសឆ្នាំនេះ ​ ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១៣ ខែមីនា ​ឆ្នាំ​២០១៩​នេះ ដោយ​មាន​មន្ត្រី​ជំរឿន​ប្រមាណ​ ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេសប្រមូលព័ត៌មានពីពលរដ្ឋ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ