សមត្ថកិច្ច​រឹបអូស​គ្រឿង​សមុទ្រ​ខូច​គុណភាព​​នាំ​​ចូល​​ពី​វៀតណាម​​ជាង ​៧​តោន​​

គ្រឿងសមុទ្រដែលខូចគុណភាពត្រូវបានរឹបអូស និងកម្ទេចចោល ក្រោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូលចុះបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន ០៣គ្រឿង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ច​កម្ពុជា បាន​រឹប​អូស​គ្រឿង​សមុទ្រ​ជាង ៧​តោន ដែល​ត្រូវ​បាន​នាំ​ចូលពី​ប្រទេស​វៀតណាម ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ និង​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ទាំង​នោះ​ខូច​គុណភាព​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើតាម​ការ​ចុះ​ផ្សាយរបស់​នគរបាល​ជាតិ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃម្សិល​មិញ​ថា កម្លាំងសមត្ថកិច្ច និងមន្ត្រីកាំកុងត្រូល បានរឹបអូសគ្រឿងសមុទ្រខូចគុណភាពជាង ៧តោន ហើយបានរកឃើញបង្គាដែលមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយ​ និងគ្រឿងសមុទ្រចំនួន ៣៧៦កេស មានទម្ងន់ ៧.៥២០គីឡូក្រាម។

ប្រភពដដែលឲ្យដឹងថា សមត្ថកិច្ចបានយកបង្គាដែលមានចាក់សារធាតុគីមី​នោះ ទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមបឹងជើងឯក និងនាំខ្លួនអ្នកបើកបរដឹកគ្រឿងសមុទ្រ ៣នាក់ ទៅ​សាកសួរស្វែងរកម្ចាស់បន្តនីតិវិធីតាមផ្លូវច្បាប់។

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីពាណិជ្ជកម្មនិងមន្រ្តីកាំកុងត្រូល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញ​ទៅ​មន្ត្រី​កាំកុងត្រូល ឲ្យ​រឹតបន្តឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ និងវែកមុខឈ្មួញខិលខូច ដើម្បីដាក់ទោសតាមច្បាប់ផងដែរ។

កាលពីឆ្នាំ២០១៨កន្លងទៅ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានរឹបអូសសត្វក្រួចជាង ២តោនខូច​គុណភាពដែលនាំចូលពីវៀតណាមផងដែរ។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក​ ស ខេង បាន​ព្រមាន​ថា លោក​នឹង​មិន​ចូល​រួម​ក្នុង​កម្មវិធី​បំផ្លាញ​ទំនិញ​ខូច​គុណភាព ឬ​ទំនិញ​ក្លែងក្លាយ​ទៀត​ទេ ប្រសិន​បើ​​គ្មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ក្នុង​បទ​ល្មើស​នេះ៕

គ្រឿងសមុទ្រដែលខូចគុណភាពត្រូវបានរឹបអូស និងកម្ទេចចោល ក្រោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូលចុះបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន ០៣គ្រឿង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ