រដ្ឋបាលខេត្តកោះកុងឲ្យម្ចាស់អាជីវកម្មត្រៀមម៉ាស៊ីនភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន

ក្រុមការងារអគ្គិសនីកម្ពុជារួមមាន អង្គភាពរោងជាងជួសជុល អង្គភាពបណ្តាញ សហការណ៍ជាមួយអង្គភាពអគ្គិសនីខេត្តក្រចេះ ចុះពិនិត្យទីតាំងមួយចំនួនដេីម្បីត្រៀមរៀបចំប្រព័ន្ធបំភ្លឺភ្លើងតាមផ្លូវក្នុងតំបន់ជិតកន្លែងប្រារព្ធពិធីអោយប្រជាពលរដ្ឋដេីរលេងកំសាន្ត និងដាក់ម៉ាស៊ីនភ្លើងបំរុងថែរក្សាចរន្តអគ្គិសនី​ សម្រាប់កម្មវិធីមិទ្ទីញមហាជនអបអរខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មារុភូមិកម្ពុជា (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៨) នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋានអាជីវកម្មចែកចាយ

រដ្ឋបាលខេត្តកោះកុងឲ្យម្ចាស់អាជីវកម្មត្រៀមម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ព្រោះអាកាសធាតុមានភាពរ៉ាំងស្ងួតធ្វើឲ្យស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ និងវារីអគ្គិសនី​ឫស្សីជ្រុំមានកម្ពស់ទឹកទាបមិនអាចទាញយកថាមពលគ្រប់គ្រាន់។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីររ៉ែ និងថាមពលខេត្តកោះកុងចុះកាលពីម្សិលមិញឲ្យដឹងថា ស្ថានភាពពេលនេះថាមពលអគ្គសនីមានត្រឹមតែ ១០មេកាវ៉ាត់ មិនអាចផ្គត់ផ្គង់ការប្រើប្រាស់បានគ្រប់គ្រាន់ដូច្នេះ មន្ទីររ៉ែនិងថាមពលខេត្តកោះកុងអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់អាជីវកម្មត្រៀមម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

ម្ចាស់អាជីវកម្មនៅខេត្តកោះកុង (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់សារព័តមានវីអូឌីថា ការផ្គត់ផ្គង់អគ្គសនីមិនមែនជាបន្ទុករបស់ប្រជាពលរដ្ឋទេ ហើយរដ្ឋាភិបាលគួរមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋមិនមែនដាក់បន្ទុកឲ្យប្រជាពលរដ្ឋម្ចាស់អាជីវកម្មរកដំណោះស្រាយខ្លួនឯងនោះទេ។

លោកមានប្រសាសន៍ថា៖ «វាដូចជាការដាក់បន្ទុកមកលើប្រជាពលរដ្ឋវិញព្រោះថាប្រជាពលរដ្ឋម្ចាស់អាជីវកម្មទាំងអស់មិនប្រាកដថាមានលទ្ធភាពដែលអាចទិញម៉ាស៊ីនយកមកប្រើប្រាស់សម្រាប់អាជីវកម្មអីទេ អញ្ចឹងហើយខ្ញុំគិតថាខាងមន្ទីរក៏ដូចជាក្រុមហ៊ុនឯកជនគួរពិភាក្សាគ្នារកដំណោះស្រាយផ្សេងជាជាងដាក់បន្ទុកមកប្រជាពលរដ្ឋ»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​លើក​ឡើង​ថាទំហំនៃការសាងសង់វារីអគ្គិសនីមានការកើនឡើង តែការផ្គត់់ផ្គង់ថាមពលអគ្គសនីមិនគ្រប់គ្រាន់ដូច្នេះគម្រោងសម្បទានវារីអគ្គសនីគឺមានបញ្ហា។

លោកមានប្រសាសន៍ថា៖ «គម្រោងសម្បទានវារីអគ្គិសនីមានការកើនឡើង តែបែរជាមានការមានការលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មបង្កើតថាមពលប្រើប្រាស់ដោយខ្លួនឯងធ្វើឲ្យយើងយល់ថាគម្រោងសម្បទានវារីអគ្គិសនីមានបញ្ហា»។

នៅក្នុងខេត្តកោះកុងនៅរដូវក្តៅនេះ ក៏កំពុងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ដែរ ហើយអាជ្ញាធរកម្ពុជាកំពុងតែទំនាក់ទំនងទិញទឹកពីខេត្តត្រាតនៃប្រទេសថៃ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ