លោក ស ខេង៖កំពុងតាមចាប់ប៉ូលីសពាក់ព័ន្ធគ្រឿងញៀននៅរ៉ក់

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន​ទៀត ក្នុងសំណុំរឿងគ្រឿងញៀននៅរ៉ក់​ ក្នុងនោះក៏មានមន្ត្រីប៉ូលីសផងដែរ។​

នៅក្នុងពិធីបូកសរុបការងារសាលារាជធានីភ្នំពេញនៅថ្ងៃនេះ លោក ស ខេង លើកឡើងក្តីបារម្ភដែលគ្រឿងញៀនរាលដាលខ្លាំង ហើយកំពុងតែបំផ្លាញពលរដ្ឋខ្មែរពិសេសក្រុមយុវជន។​ លោក ក៏បានអំពាវនាវឲ្យកម្លាំងសមត្ថកិច្ចពង្រឹងទប់ស្កាត់ការជួញដូរគ្រឿងញៀន។​

ក្នុងឱកាសនោះលោក ស ខេង ក៏បានលើកឡើងដែរថា ករណីជួញដូរគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់ក្នុងរាជធានីភ្នំពេញពាក់ព័ន្ធនគរបាល។​

កាលពីយប់ថ្ងៃទី២៣ខែកុម្ភៈ សមត្ថកិច្ចបានឆ្មក់ចូលក្នុងក្លិបកម្សាន្តរ៉ក់ក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជនជាង៣០០នាក់ រកឃើញគ្រឿងញៀន និងសារធាតុជាតិជាង៥០គីឡូក្រាម។ ក្រោយមកយុវជនភាគច្រើនត្រូវដោះលែង និងមួយចំនួនត្រូវបញ្ជូនទៅតុលាការ ចំណែកម្ចាស់ក្លិប លោក គិត ធាង ក៏ចាប់បញ្ជូនទៅតុលាការដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ