លោក​ សុខ​ ឥសាន​៖​ លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​កំពុង​​រីក​ស្គុះស្គាយ​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បាន​ថ្លែងក្នុង​បណ្ដាញ​ទំនាក់​ទំនងសង្គម​តេឡេក្រាម​កាលពីម្សិលមិញថា លទ្ធិប្រជាធិបតេយ្យនៅប្រទេស​កម្ពុជា​កំពុងតែរីកស្គុះស្គាយនៅលើទីលាន​នយោបាយ​។

ការថ្លែង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន  ធ្វើឡើងស្រប​ពេល​ដែល​អតី​ត​មន្រ្តី​ជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិ​មួយចំនួន​ បាន​ដាក់​ពាក្យ​សុំសិ​ទ្ធិ​ធ្វើន​យោបាយឡើ​ង​វិញ។  

លោក សុខ ឥសាន ថា​ការដាក់​ពាក្យស្នេីសុំនីតិសម្បទាធ្វេីនយោបាយឡេីងវិញរបស់​អតី​ត​មន្រ្តី​​បក្សប្រឆាំង គឺធ្វើឡើង​ស្របតាមសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​។

លោក បន្តថា៖ «​ការទទួលបាននូវនីតិសម្បទាធ្វេីនយោបាយឡេីងវិញរបស់ឥស្សរជនទាំង​ឡាយ​នោះ​ ឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកស្គុះស្គាយនៅលេីទីលាននយោបាយ​​នៃព្រះរាជាណាចក្រកម្ពុជាដែលមិនអាចជនណាមករារាំងបានជាដាច់ខាត។»

គិតមកត្រឹម​ថ្ងៃ​នេះ អតីតមន្រ្តី​គណបក្សសង្រ្គោះជាតិចំនួន​៩រូប បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើនយោបាយ ដែល​ក្នុងនោះ៤រូបត្រូវបាន​ប្រមុខ​ចេញ​ប្រមុខរដ្ឋ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់នីតិសម្បទានយោបាយឡើងវិញរួចហើយ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ