ភរិយា​លោក រ៉ាត់ រត្នមុនី ចែក​ញត្តិ​ទៅ​សាធារណជន ក្រោយ​តវ៉ា​១០​ដង​គ្មាន​ការ​ឆ្លើយ​តប​

យាយម៉ាំមី ធ្វើសកម្មភាពចែកក្រដាសរឿងពាក់ព័ន្ធនឹងលោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូតរុស្ស៊ី នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ភរិយាអ្នកបកប្រែភាសាឲ្យសារព័ត៌មានរុស្ស៊ី RT បានសម្រេចចិត្តចែកញត្តិស្វែងរកយុត្តិធម៌សម្រាប់ស្វាមីទៅសាធារណជន បន្ទាប់ពីការតវ៉ា១០ដងមកនេះមិនមានការឆ្លើយតបពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។​​

នៅព្រឹកថ្ងៃពុធនេះ គឺជាការតវ៉ាលើកទី១០ របស់អ្នកស្រី ឡុង គីមហ៊ាង នៅមុខស្ថានទូតរុស្ស៊ីគឺធ្វើឡើងរៀងរាល់ថ្ងៃពុធ។​ ក្នុងញត្តិមានសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលអ្នកស្រី ឡុង គីមហ៊ាង ចែកទៅសាធារណជននៅថ្ងៃនេះ មានខ្លឹមសារអំពាវនាវឲ្យមានការដោះលែង លោក រ៉ាត់ រត្នមុនី។​

ខ្លឹមសារញត្តិ៖ « រុស្ស៊ី ជួយអន្តរាគមន៍ដោះលែង រ៉ាត់ រត្នមុនី ផង! រ៉ាត់ រត្នមុនី កំពុងជាប់ឃុំទាំងអយុត្តិធម៌ ក្នុងគុកព្រៃស៩៧ថ្ងៃហើយ»។

អ្នកស្រី បន្តថា សកម្មភាពនេះដើម្បីអំពាវនាវឲ្យសាធារណជនបានដឹងរឿងពិតរបស់ស្វាមីអ្នកស្រី និងជំរុញទៅរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ។​

លោក ​រ៉ាត់ រត្ន​មុនី ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធករណីផលិតខ្សែភាពយន្តឯកសាររបស់សារព័ត៌មានរុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ