ក្រសួង​យុត្តិធម៌​គ្រោង​​ពិនិត្យ​សំណើ​លើក​លែង​ និង​​បន្ថយ​ទោស​ទណ្ឌិត​ជាង​៤០០​នាក់​

សកម្មភាពជនជាប់ឃុំធ្វើលំហាត់ប្រាណដើម្បីសុខភាពនៅពេលព្រឹកក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា អ្នក​ទោស​ដល់​ទៅ​ជាង ៤០០​នាក់ ត្រូវ​បាន​ស្នើ​សម្រាប់​ការ​លើក​លែង​ទោស​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ប្រាប់​ វី.អូ.ឌី ​នៅ​ថ្ងៃនេះ​ថា ក្រសួង​គ្រោង​នឹង​​ប្រជុំ និង​ពិនិត្យ​មើល​សំណើ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ចំនួន ៤៦០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤៩​នាក់ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សំណើ​លើក​លែង​ទោស ឬ​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​នេះ ត្រូវ​បាន​បញ្ជូនមក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ លោក​ថា គណៈកម្មការ​ថ្នាក់​ជាតិ​ដែល​ពិនិត្យ​​លើ​សំណើ​នេះ នៅ​មិន​ទាន់​បាន​សម្រេច​​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ «គណៈកម្មការជាតិបានទទួលនូវសំណើពីគណៈកម្មការរាជធានី-ខេត្ត លើការស្នើសុំអនុគ្រោះទោសសម្រាប់ទណ្ឌិតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺមានចំនួន ៤៦០នាក់ ក្នុងនោះមានស្រី ៤៩នាក់។ យើងអត់ទាន់អាចនិយាយអីបានទេពេលនេះ ដោយសាររសៀលនេះ បានគណៈកម្មការជាតិចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួនពិនិត្យលើសំណើនេះ»

អ្នក​ទោស​កម្ពុជា តែង​តែ​ទទួល​បាន​ការ​លើក​លែង​ទោស​ ឬ​ក៏​បន្ធូរ​បន្ថយ​ទោស​ពី​ព្រះមហាក្សត្រ​នៅ​រៀង​រាល់​ពិធី​បុណ្យ​ជាតិ​ធំៗ ៣​ដង​ក្នុង​មួយ​ឆ្នាំ ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ពិធី​បុណ្យ​វិសាខបូជា និង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ