នាយករដ្ឋមន្ត្រីរំឭក​អាជ្ញាកណ្តាលផ្តល់ពិន្ទុការប្រកួតកីឡាឱ្យត្រឹមត្រូវ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន ថ្លែងក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0)។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកដល់អាជ្ញាកណ្តាលទាំងអស់ត្រូវផ្តល់ពិន្ទុលើការប្រកួតកីឡាឱ្យបានត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីកុំឱ្យប៉ះពាល់ទឹកចិត្តកីឡា កីឡាការិនី និងកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។​

ក្នុងពិធីជួបជាមួយកីឡាករ កីឡាការិនីកាលពីល្ងាចម្សិលមិញ លោកនាយករដ្ឋមន្ត្រីលើកឡើងថា អាជ្ញាកណ្តាលឬអ្នកឲ្យពិន្ទុមួយចំនួនសម្រេចមិនយុត្តិធម៌លើការប្រកួតរកីឡាករ កីឡាការិនី​។​ លោកបន្តថា ការសម្រេចមិនត្រឹមត្រូវប៉ះពាល់ដល់ទឹកចិត្តកីឡាករ កីឡាការិនី និងកិត្តិយសជាតិ។​

លោក ហ៊ុន សែន​៖ «នៅក្នុងការប្រកួតនីមួយៗអាជ្ញាកណ្តាលរបស់យើងត្រូវដាក់ពិន្ទុឱ្យមានសុក្រឹត ដើម្បីឆ្លើយតបកុំឱ្យកីឡាបាក់ទឹកចិត្ត និងកុំឱ្យខូចកិត្តិយសខ្មែរយើង។ អាជ្ញាកណ្តាលរបស់យើងមិនត្រឹមតែទទួលបន្ទុកការប្រកួតថ្នាក់ជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែអាជ្ញាកណ្តាលរបស់យើងក៏ត្រូវចូលរួមដាក់ពន្ទុកការប្រកួតជាអន្តរជាតិដែរ។​»

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរ បើស្ថានីយ៍ទូរទស្សន៍មួយចំនួន​នៅតែបន្តរៀបចំការប្រកួតកីឡា ហើយអាជ្ញាកណ្ដាលផ្តល់ពន្ទុមិនត្រឹមត្រូវទៀតនោះ លោកនឹងអន្តរាគមន៍។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ