លោកហ៊ុន សែន​សរសើរព័ត៌មានផ្សាយការពិតពីការបោះឆ្នោតឆ្នាំ២០១៨

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ឌលខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសើរសារព័ត៌មានមួយចំនួនដែលលោកថា ប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ផ្សព្វផ្សាយហេតុការណ៍ពិតពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៨។​

នៅក្នុងសារអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ខែឧសភា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា សារព័ត៌មានដែលផ្សាយព័ត៌មានពិតពីការបោះឆ្នោតឆ្នាំ២០១៨ជូនដល់ប្រជាពលរដ្ឋគឺជាទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។​

លោក ហ៊ុន សែន៖«ខ្ញុំសូមកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រព្រឹត្តិទៅកាលពីខែកក្កដាឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែលស្ថាប័នសារព័ត៌មានមួយចំនួនធំបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពិត​។»

ក្នុងសារកម្រាស់៣ទំព័រនេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យអ្នកសារព័ត៌មានហ៊ានសរសេរព័ត៌ មានរិះគន់ដើម្បីស្ថាបនាលើចំណុចខ្វះចន្លោះនៃសង្គម។

កាលពីអំឡុងពេលបោះឆ្នោតអាណត្តិទី៦នោះ ក្រសួងព័ត៌មានបានបិទគេហទំព័រព័ត៌មានចំនួន១៧មិនឱ្យដំណើរការ ក្នុងនោះរួមមានទាំង វីអូឌី អាស៊ីសេរី និង វីអូអេជាដើម។​​ ក្រសួងព័ត៌មានបញ្ជាក់ថា មូលហេតុនៃការបិទគេហទំព័រព័ត៌មានទាំងនេះ ដោយសារមិនស្គាល់សារព័ត៌មានទាំងនេះ ហើយបារម្ភខ្លាចមានការផ្សព្វផ្សាយនាំឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ