WWF ជំរុញប្រទេស​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​​ឲ្យ​ប្រើប្រាស់​ថាមពល​ផ្សេង​ក្រៅពី​ទំនប់​វារី​អគ្គិសនី

ទំនប់វារីអគ្គិសនី

មូលនិធិ​សត្វព្រៃ​ពិភពលោក បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ទៅ​លើ​ធនធាន​ធម្មជាតិ និង​សត្វ​ក្នុង​ទឹក​ ខណៈ​ជំរុញ​ដល់​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ទាំង​អស់​ឲ្យ​រក​ប្រភព​ថាមពល​ថ្មី​ដែល​មិន​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៣ ខែឧសភា មូលនិធី​សត្វព្រៃ​ពិភព​លោក WWF បាន​លើក​ឡើង​ថា ​ក្នុង​មួយ​សតវត្ស​ចុង​ក្រោយ​នេះ ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​នៃ​ដងទន្លេ​មេគង្គ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្លាស់​ទី​របស់​ត្រី​ជាង​ពាក់កណ្ដាល ហើយ​ដី​សណ្ដរ​ច្រើន​ជាង​ពាក់​កណ្ដាល​កំពុង​តែ​ត្រូវ​បាន​លិច​ដោយ​ទឹក​ដែល​កើត​ចេញ​ពី​ទំនប់​វារី​អគ្គិសនី​ទាំង​នេះ។

WWF ជំរុញ​ឲ្យ​ប្រទេស​ដែល​នៅ​តាម​តំបន់​ដង​ទន្លេ​មេគង្គ​​ឲ្យ​ងាក​មក​ប្រើប្រាស់​ប្រភព​ថាមពល​ដែល​កើត​ចេញ​ពី​ពន្លឺ​ព្រះ​អាទិត្យ និង​ខ្យល់​វិញ​ ដើម្បី​កាត់​បន្ថយ​ការ​កើន​ឡើង​កម្ដៅ​ផែន​ដី និង​ជួយ​កាត់​បន្ថយ​ការ​បាត់បង់​ចំនួន​ត្រី​ទឹក​សាប​ផង​ដែរ​។

បើ​តាម ​WWF រដ្ឋាភិបាល​គួរ​តែ​បង្កើត​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពី​វារីអគ្គិសនី​ទៅ​រក​ប្រភព​ថាមពល​ថ្មី ព្រម​ទាំង​វាយ​តម្លៃ​សារជា​ថ្មី​នូវ​គម្រោង​វារី​អគ្គិសនី ដោយ​គិត​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ធម្មជាតិ​នៅ​តំបន់​ដែល​មាន​គម្រោង​ទាំង​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ