គណបក្សប្រជាជនកម្ពុជាប្រកាសជាឱឡារិកទទួលយកលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣នេះ ដោយបញ្ជាក់ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលដំណើរការដោយត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាកាលពីថ្ងៃទី២៦ ខែឧសភា គឺប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនីតិវិធីផ្សេងៗនៃការបោះឆ្នោត។
សេចក្តីថ្លែងការណ៍៖ «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។»
លទ្ធផលផ្លូវការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្សព្វផ្សាយនៅថ្ងៃនេះ បង្ហាញថា អាសនៈនៅក្រុមប្រឹក្សារាជធានី-ខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន៦។
ចំណែកលទ្ធផលអាសនៈនៅថ្នាក់ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣ ៤៨៤ គណបក្សហ្វ៊ុនស៊ិនប៉ិច ៣៣ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន៣៨។