មនុស្ស ១១នាក់ បានស្លាប់ ហើយ ២នាក់ទៀតបានរងរបួស បន្ទាប់ពីរថយន្ត ៣គ្រឿងបានបុកគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃម្សិលមិញនេះ។ នេះបើតាមគេហទំព័រនគរបាលជាតិចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះ។
គេហទំព័រនគរបាលជាតិដែលបានដកស្រង់សម្ដីស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោក តាប់ លន បានឲ្យដឹងថា រថយន្តចំនួន ៣គ្រឿងបានបុកគ្នា ហើយផ្ទុះឆេះនៅឃុំត្រែងត្រយឹង ចន្លោះគីឡូម៉ែត្រលេខ ៨៥ និង៨៦ កាលពីល្ងាចថ្ងៃម្សិលមិញនេះ ដោយបណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និងរបួស ២នាក់។
ប៉ុន្តែ ទំព័រហ្វេសប៊ុកស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលបានដកស្រង់សម្ដីអធិការនគរបាលស្រុកភ្នំស្រួច លោក សាយ ប៊ុនថន បានឲ្យដឹងថា ដំបូងឡើយ មានមនុស្ស ១០នាក់ ក្នុងនោះស្រីម្នាក់ បានស្លាប់ ហើយរបួស ៣នាក់។
គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សដល់ទៅ ១,៧៦១នាក់ និងបណ្ដាលឲ្យមនុស្សដល់ទៅ ៤,៧៧០នាក់រងរបួសធ្ងន់ស្រាលកាលពីឆ្នាំ២០១៨កន្លងមក៕