កម្មករ១៦នាក់រងរបួសធ្ងន់ និង​ស្រាល ក្រោយរថយន្តរបស់​ពួកគេបុក​ជាមួយរថយន្តដឹកស៊ីម៉ង់​ត៍

វេលាម៉ោ​ង​ ០៦.៣០​ នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ មានករណីគ្រោះ​ថ្នាក់​ច​រា​ចរណ៍​ស្ថិតនៅ​ចំណុច​សេះស​ ផ្លូវជាតិ​លេខ​៤១​ ចន្លោះគីឡូម៉ែត្រលេខ​៤០​ .៤១​ ភូមិតាដែង​ ឃុំពោ​​ធិម្រាល​ ស្រុ​កបរសេដ្ឋ​ បង្កឡេីងរវា​ងរថយន្ដសណ្ដោងរឺម៉ក​ដឹកទំនិញសុីម៉ង់​បេីកបរក្នុងទិស​ដៅ​បញ្រ្ចាសគ្នា​ បុកជាមួយរថយន្ត​ប្រភេទ​តូរីស​ ដឹកកម្មករ​-កម្មការិនី​។ រូបភាព៖ ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL

មន្ត្រី​នគរបាល​ខេត្ត​កំពង់ស្ពឺ អះអាង​ថា កម្មការិនី១០​នាក់រងរបួសធ្ងន់ និង៦នាក់រងរបួសស្រាល បន្ទាប់ពីរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបុកជាមួយរថយន្តដឹកកម្មករ នៅឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់​ស្ពឺ នៅព្រឹកនេះ។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក តាប់ លន បាន​ប្រាប់ ​វី.អូ.ឌី​ ថា រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង​បានបុកជាមួយរថយន្តតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយបណ្តាលឲ្យកម្មករ ១៦នាក់រងរបួសធ្ងន់ និង​ស្រាល។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កម្មករ-កម្មការិនី​រង​គ្រោះ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ២នាក់ និងខេត្តតាកែវ១៤នាក់ ហើយថា សមត្ថកិច្ច​កំពុងតាមចាប់អ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍មកដោះស្រាយតាមច្បាប់​។

លោក តាប់ លន បន្ថែមថា៖ «រថយន្តដឹកស៊ីម៉ង់ត៍ជាអ្នកបង្ក វាបានបើកទៅបុករថយន្តដឹកកម្មករ ហើយអ្នកបើកបររថយន្តដឹកធន់ធ្ងន់ហ្នឹង ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់។ ករណីនេះ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ ដើម្បីចាប់អ្នកបើកបរហ្នឹងមកចាត់ការតាមនីតិវិធី »

ថ្លែងក្នុង​ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស  ខេង មានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឈានដល់កម្រិតជិត​ប្រកាសអាសន្នហើយ ដោយថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៦ខែកន្លងមកនេះ ពុំមានការថយចុះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ