លោកហ៊ុន សែន នាំចៅចូលក្នុងក្រុមគណៈប្រតិភូកម្ពុជាជួបមេដឹកនាំអឺរ៉ុប

ចៅស្រីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងគណៈប្រតិភូកម្ពុជា ពេលជួបថ្នាក់ដឹកនាំហុងគ្រី កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននាំចៅស្រីរបស់លោកចូលក្នុងក្រុមគណៈប្រតិភូរបស់កម្ពុជា ក្នុងពេលដែលជួបជាមួយមេដឹកនាំប្រទេសនៅអឺរ៉ុបដើម្បីពិភាក្សាកិច្ចការរបស់ប្រទេសជាតិ ដែលលោកថា ដើម្បីឱ្យចៅស្គាល់របៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស។​

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៤ខែកុម្ភះអំឡុងពេលលោកបំពេញទស្សនកិច្ចនៅអឺរ៉ុប លោកបានបង្ហាញរូបចៅស្រី ហើយថា នឹងនាំចូលក្នុងក្រុមគណៈប្រតិភូ ដើម្បីសម្តែងការគួរសមជាមួយមេដឹកនាំហុងគ្រី។​

លោកហ៊ុនសែន៖«ចៅស្រីខ្ញុំនឹកជីតាពេកខំជិះយន្តហោះមករង់ចាំជីតានៅប្រទេសហុងគ្រី។
ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសមជាមួយប្រធានាធិបតីយនិងប្រធានសភាហុងគ្រីដើម្បីអោយចៅស្គាល់ពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស។»

ចៅស្រីលោកនាយករដ្ឋមន្ត្រីនៅក្នុងគណៈប្រតិភូកម្ពុជានៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំហុងគ្រីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកម្ពុជា និង ហុងគ្រីនេះ មានការពិភាក្សាពី ការពង្រឹងទំនាក់ទំនងផ្នែកនយោបាយការបរទេសរួមទាំងការបើកស្ថានទូតនិង ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ នៅក្នុងជំនួបនោះកម្ពុជាបានជជែកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAផងដែរ។​

លោក ហ៊ុន សែន និង ចៅស្រី ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសហុងគ្រី ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ