សមត្ថកិច្ចបញ្ជូនមន្ត្រីពាក់ព័ន្ធករណីគ្រឿងញៀនទៅស្នងការដ្ឋានខេត្តកណ្តាល​

ជនសង្សសង្ស័យចំនួន ៤នាក់ពាក់ព័ន្ធការចោទថា ដាក់​ថ្នាំញៀនលាយស្រា​ឱ្យស្ត្រីម្នាក់ផឹករហូតដល់ស្លាប់។​ រូបភាព៖ បណ្ដាញសង្គម

អធិការស្រុកលើកដែកខេត្តកណ្ដាលឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅស្នងការរដ្ឋាននៅថ្ងៃនេះ​ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ពាក់ព័ន្ធការចោទថា ដាក់​ថ្នាំញៀនលាយស្រា​ឱ្យស្ត្រីម្នាក់ផឹករហូតដល់ស្លាប់។​

អធិការស្រុកលើកដែក លោក អាំង ធូ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ៤នាក់មកកាន់ស្នងការខេត្ត ដើម្បីសាកសួរបន្ថែមទៀត ជុំវិញករណី មន្ត្រីទាំងនោះបានប្រើថ្នាំញៀនលាយស្រា​ឱ្យស្ត្រីបម្រើការនៅខារ៉ាអូខេម្នាក់ផឹករហូតដល់ស្លាប់។

ស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន មានប្រសាសន៍ថា ពេលនេះអ្នកទាំង៤ ស្ថិតក្នុងការស៊ើបអង្កេតរកភស្តុតាងបន្ថែម។

លោក អ៊ាវ ចំរើន​៖ «បញ្ជូនមកស្នងការសិន ដើម្បីសុំការពន្យារពេលស៊ើបអង្កេត។ យើងស៊ើបអង្កេតមិនទាន់ចប់ យើងត្រូវការសួរបន្ត! បាទ ឃុំខ្លួននៅស្នងការសិន អាហ្នឹងយើងត្រូវសួរលម្អិតម្នាក់ៗម្ដង»

ជនសង្ស័យទាំង ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺមានមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរនៃក្រសួងមហាផ្ទៃចំនួន ៣នាក់។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងខារ៉ាអូខេ «ម៉ីម៉ី» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដោយឃាត់ខ្លួនបុរស ៤នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនឈានដល់បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងស្ត្រី៣នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ។​

បុរសម្នាក់ទៀត ដែលពាក់ព័ន្ធករណីនេះដែរ បានរត់គេចខ្លួន ហើយសមត្ថកិច្ចពាក់ព័​ន្ធកំពុងស្វែងរក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ