លោក​ កឹម​ សុខា​ ប្តេជ្ញា​ថា​នៅតែ​បន្តលះបង់​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​

លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា

ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ យក​ថ្ងៃខួប​កំណើត​របស់​លោក​បញ្ជា​ក់​ជំហ​ថា​គ្មាន​ទេពាក្យ​ថា​ស្តាយក្រោយ​ដែល​បាន​បូជា​ជូន​ជាតិ​ ប្រជាពលរដ្ឋ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ការផ្សះផ្សា​ជាតិ​។

លោក​ កឹម​ សុខា​ បាន​សរសេរ​លើ​ហ្វេ​សប៊ុ​ក របស់​លោក​នា​ថ្ងៃទី២៧នេះ​ អរគុណ​ដល់​អ្នក​ដែល​បាន​សរសេរ​ជូនពរ​លោក​ក្នុង​ថ្ងៃខួបកំណើត​គម្រប់៦៧ឆ្នាំ​។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ អះអាង​ទៀត​ថា​ទឹកចិត្ត​ និង​សេច​ក្តី​នឹក​រឭក​ របស់​ជនរួមជាតិ​ បាន​ផ្តល់​កម្លាំងចិត្ត​ ជំរុញ​លោក​ឱ្យ​បន្ត​នូវ​ស្មារតី​សេ្នហា​ជាតិ​ដោយ​ថា​ បើ​ទោះជា​រូបកាយ​លោក​ត្រូវ​បាន​បាត់បង់​សេរីភាព​អស់​ជិត២ឆ្នាំ​មក​ហើយក៏​ដោយ​។

មេដឹកនាំ​រូប​នេះ​ បញ្ជាក់​ថា៖​«មិនថា​រងទុក្ខ​ឬការធ្វើបាប​តាម​រូបភាព​ណា​វា​គ្មាន​ទេពាក្យ​ថា​ស្តាយក្រោយ​សម្រាប់​ កឹម​ សុខា​ ដែល​បាន​បូជា​ជូន​ជាតិ​ ប្រជាពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​សេរីភាព​ អធិបតេយ្យ​ភាព​ និង​ការផ្សះផ្សា​ជាតិ​»។

លោក​ កឹម​ សុខា​ ហាក់​បាន​ប្តេជ្ញា​ថា​ទោះបី​មាន​ឧបសគ្គ​យ៉ាងណាក៏ដោយ​  ​ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ​លោក​ថា​សូម​ប្រជាជាតិ​ខ្មែរ​ជឿ​ចុះ​ថា​ លោក​នៅតែ​ភ្ញាក់​ឡើង​ ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ​និង​បម្រើ​ជាតិខ្មែរ​តទៅទៀត​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ហៅសាររបស់លោក កឹម សុខា ថាហាក់ចង់យកឥទ្ធិពលអាមេរិកមកសាបព្រោះនៅកម្ពុជា។

លោក មានប្រសាសន៍ថា៖«លោក កឹម សុខា គួរបន្ថែមពាក្យឲ្យពេញថា ក្នុងជីវិតរបស់គាត់ គាត់ចង់យកប្រជាធិបតេយ្យបែបអាមេរិក មកដាំនៅលើទឹកដីកម្ពុជាអាណឹងបានត្រឹមត្រូវ។ បាត់ពាក្យប្រជាធិបតេយ្យបែបអាមេរិកគឺអត់ត្រឹមត្រូវទេ គួរថែមពាក្យបែអាមេរិក»។

អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា ការមិនយល់គ្នា លើដំណើរការប្រជាធិបតេយ្យនេះហើយ វាបានរុញកម្ពុជា ឲ្យរអិលទៅរកការគំរាមកំហែងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីលោកសេរី ។ អ្នកឃ្លាំមើលរូបនេះ ផ្តល់ជាយោបល់ថា ប្រជាធិបតេយ្យដែលពលរដ្ឋ និងសហគមន៍អន្តរជាតិចង់បាន គឺការឯកភាពជាតិ ធានាដល់ការបើកលំហសេរីភាព និងពង្រឹងនីតិរដ្ឋ ។

លោកថា៖«ខ្ញុំគិតថា ប្រជាធិបតេយ្យដែលបានប្រយោជន៍ដល់រដ្ឋ ដល់ពលរដ្ឋគឺ ប្រជាធិបតេយ្យមួយដែលពលរដ្ឋមានសិទ្ធិពេញលេញ។ ហើយការគោរពសិទ្ធិមនុស្សត្រូវបានគេអនុវត្ត។ ប្រទេសមាននីតិរដ្ឋច្បាស់លាស់ត្រឹមត្រូវ មិនមែនជាប្រទេសយកប្រព័ន្ធយុត្តិធម៌ មកប្រើជាឧបករណ៍ ហើយស្រែកថា អាហ្នឹងជាលទ្ធិប្រជាធិបតេយ្យនោះទេ »។

បើតាមលោកមាស នី បើកម្ពុជាត្រូវបានសហគមន៍អន្តរជាតិកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះ ដោយសារតែលក្ខខណ្ឌទាមទារឲ្យស្តារប្រជាធិបតេយ្យឡើងវិញនោះ លោកថា អ្នកនយោបាយ គ្រប់គ្រងអំណាចជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ។

លោក​ កឹម​ សុខា​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំងយប់​កាលពី​ថ្ងៃទី៣ខែកញ្ញា​ឆ្នាំ២០១៧​ ចោទ​ថា« ក្បត់ជាតិ»ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ចង់​ផ្តួល​រលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន​ សែន​។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក ពី​ថ្ងៃទី​១៥មីនា២០១៩​តាម​រយៈស្ថានទូត​របស់ខ្លួនប្រចាំ​កម្ពុជា​ ​ បាន​លើកឡើង​ថា​ ​«លោក​ កឹម​ សុខា​ ជា​មនុស្ស​ស្អាតស្អំ​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​ក្រោម​ការចោទប្រកាន់​មិន​ពិត​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ