លោក ហ៊ុន​ សែន អះអាងថាបញ្ហា EBA បានក្លាយជាស្រ​មោលទៅហើយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រី អះអាងថា បញ្ហា EBA បានក្លាយជាស្រមោលទៅហើយ តែកិច្ចសហការពាណិជ្ជកម្មទ្វេភាគីជាមួយសមាជិកសហភាពអឺរ៉ុបជាមូលដ្ឋានគ្រឹះសម្រាប់ទិសដៅពាណិជ្ជកម្ម​របស់កម្ពុជា។

តាមហ្វេសប៊ុករបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នា​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី បានលើកឡើង​ថា៖

«បញ្ហា EBA​ បានក្លាយជាស្រមោលទៅហើយ។ កិច្ចសហការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រជាជាតិដែលជាសមាជិក EU គឺជាមូលដ្ឋានគ្រឹះ និងទិសដៅនៃពាណិជ្ជកម្មកម្ពុជា»។

ចាប់ពីខែកុម្ភៈមក សហភាពអឺរ៉ុបដែលមានសមាជិក២៨ប្រទេស បានដំណើរការនិតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ ក្រោយពីរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមលក្ខខណ្ឌរបស់ខ្លួន។

លក្ខខណ្ឌនេះ សហភាពអឺរ៉ុប ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពសិទ្ធិមនុស្ស ឲ្យអតីតគណបក្សសង្គ្រោះជាតិបានដំណើរការឡើងវិញ និងត្រូវដោះលែងលោក កឹម សុខា ជាដើម។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ រដ្ឋាភិបាលប៉ាន់ប្រមាណថា ទឹកប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ