លោក មាស នីជំរុញពលរដ្ឋដាក់សម្ពាធលើអ្នកនយោបាយឱ្យចេះនិយាយគ្នា

លោក ហ៊ុន សែន និង លោក សម រង្ស៊ី ជួបគ្នានៅពេលកន្លងទៅ(រូបពីហ្វេសប៊ុក លោក សម រង្ស៊ី)

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី ជំរុញដល់ប្រជាពលរដ្ឋបំពេញតួនាទីខ្លួន​ឱ្យ​សកម្មឡើងក្នុងការចូលរួមដាក់សម្ពាធលើអ្នកនយោបាយឱ្យងាកមកចរចាគ្នាដោះស្រាយបញ្ហា ជៀសវាងម្ខាងៗពឹងផ្អែកលើបរទេសខូចប្រយោជន៍ជាតិ។​

ក្នុងវេទិកាវិទ្យុអាស៊ីសេរីកាលពីល្ងាចម្សិលមិញ លោក​មាស នី លើកឡើងថា កម្ពុជាកំពុងមានជម្លោះនយោបាយធ្ងន់ធ្ងរឈានដល់ចំណុចទាល់ច្រក ដែលបក្សកាន់អំណាច និង អតីតបក្សប្រឆាំងមិនព្រមជជែកគ្នា ហើយគ្មានអ្នកណាអាចជួយសម្របសម្រួលបាន។​ លោក អំពាវនាវឱ្យពលរដ្ឋចូលរួមឱ្យសកម្មឡើងជាកម្លាំងមហាជន​ក្នុងការជំរុញឱ្យអ្នកនយោបាយទាំងនេះជជែកគ្នា​។​

លោក មាស នី៖«កម្លាំងមហាជននេះ មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលទេ ប៉ុន្តែព្យាយាមធ្វើយ៉ាងណាដាក់សម្ពាធលើគណបក្សនយោបាយដែលកំពុងមានវិវាទគ្នា ឱ្យទទួលស្គាល់និងដោះស្រាយបញ្ហាដោយសន្តិវិធី។​»

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ប្រកាសវិលចូលក្នុងប្រទេសវិញនៅថ្ងៃទី៩ខែវិច្ឆិកា ដើម្បីដឹកនាំប្រជាពលរដ្ឋចាប់ខ្លួនលោក ហ៊ុន សែន ។ចំណែកលោក ហ៊ុន សែន បញ្ជាក់ថា ឱ្យតែលោក សម រង្ស៊ី វិលចូលដល់កម្ពុជាភ្លាម លោក នឹងចាប់ដាក់ពន្ធនាគារភ្លាម។ ទន្ទឹមនឹងនេះ អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធការប្រមូលគ្នាត្រៀមទទួលលោក សម រង្ស៊ី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ