មន្ត្រីជាន់ខ្ពស់បក្សហ្វ៊ុនស៊ិនប៉ិចថា ការច្របាច់ចូលគ្នាជាមួយបក្សរួបរួមជាតិ គឺដើម្បីស្តារប្រជាប្រិយឡើងវិញ

មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច អះអាងថា ការច្របាច់ចូលគ្នារវាងគណបក្សនេះ ជាមួយគណបក្សខ្មែររួបរួមជាតិ គឺដើម្បីស្រតាប្រជាប្រិយភាពឡើងវិញ។

មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច លោក ផាន់ សុធី មានប្រសាសន៍នៅថ្ងៃនេះថា ថ្នាក់ដឹកនាំបក្សនេះ រួមជាមួយសមាជិកបក្ស បានសម្រេចយល់ព្រមឲ្យបក្សខ្មែររួបរួមជាតិ ចូលក្នុងបក្ស ហ្វ៊ុន ស៊ិនប៉ិច ដើម្បីរួមគ្នាធ្វើឲ្យគណបក្សនេះមានប្រជាប្រិយភាពឡើងវិញ។

លោកមានប្រសាសន៍ថា៖ «អ្វីក៏ដោយឲ្យតែផលប្រយោជន៍ដើម្បីគណបក្ស យើងបើកចំហរទ្វារទាំងអស់ ដើម្បីធ្វើយ៉ាងម៉េចឲ្យស្របតាមស្មារតី និងគោលនយោបាយរបស់គណបក្ស ដើម្បីបុព្វហេតុផ្សេងៗរបស់ជាតិ»។

អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក រុន មាត្រា មានប្រសាសន៍ថា ដើមចមដែលនាំឲ្យបក្សទាំងពីររួបរួមគ្នាឡើងវិញនោះ ដោយសារបោះឆ្នោតកន្លងមក គណបក្សទាំងពីរនេះ បាត់បង់សំឡេងគាំទ្រជាច្រើន។

លោកមានប្រសាសន៍ថា៖ ​​«មានតែយើងមើលការឃើញបទពិសោធន៍ចុះខ្សោយជាបន្តបន្ទាប់ សមាជិកខ្លះមិនទៅបោះឆ្នោត ដោយឃើញបែកបាក់​ រឹតតែពិបាក បានជាយើងយកបទពិសោធន៍ដែលធ្លាប់លំបាក ប្រែមករួបរួមគ្នាវិញ»។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរនេះ មិនបានប្រាប់ពីពេលវេលាដែលត្រូវធ្វើសមាជគណបក្សនោះទេ ដោយថា នឹងជូនដំណឹងនៅពេលជិតធ្វើសមាជគណបក្ស៕

រាយការណ៍បន្ថែមដោយ​៖ សាញ់ ប៊ុនហឿន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ