លោក ហ៊ុន សែន បញ្ចេញ​ថវិកា​ជាតិ​៣០​លាន​ដុល្លារ​ជួយ​សង់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ

ពលរដ្ឋ​ធ្វើ​ដំណើរ​កាត់​មុខ​សំណង់​អគារ​ថ្មី​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សូរ្យ ជ័យឧត្ដម)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​បញ្ចេញ​ថវិកា​រដ្ឋ ៣០​លាន​ដុល្លារ​នៅ​ថ្ងៃ​នេះ បញ្ចូល​ទៅ​ក្នុងគម្រោង​សាងសង់​អគារ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដោយ​ថា មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នេះ​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ថវិកា​សម្រាប់​សាង​សង់ និង​ទិញ​សម្ភារ​សម្រាប់​បំពាក់​នឹង​អគារ​ថ្មី។

សេចក្ដី​សម្រេច​បែប​នេះ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន រៀបរាប់​ថា​៖ «ថ្ងៃ​នេះ ខ្ញុំ​សម្រេច​បញ្ចេញ​ថវិកា​រដ្ឋ​ចំនួន ៣០​លាន​ដុល្លារ ដើម្បី​បន្ត​កសាង​អគារ​កម្ពស់ ១២​ជាន់ ដែល​មន្ទីរ​ពេទ្យ​បាន​សាង​សង់​បាន ១៧​ភាគរយ​រួច​មក​ហើយ​ក្នុង​តម្លៃ ៣៩​លាន​ ៧​សែន​ដុល្លារ»

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​លោក​បាន​ពិនិត្យ​ឃើញ​មន្ទីរ​ពេទ្យ​មួយ​នេះ​ប្រឈម​មុខ​នឹង​កង្វះ​ថវិកាសម្រាប់​សាង​សង់ និង​ទិញ​សម្ភារសម្រាប់​បំពាក់​នឹង​អគារ​ថ្មី។

ក្រៅ​ពី​បញ្ចេញ​ថវិកា​ជាតិ​សម្រាប់​ជួយ​ដល់​ការ​សាង​សង់​ហើយ​នោះ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ទៀត​ថា លោក ហ៊ុន សែន បាន​កៀរគរ​ថវិកា ៥៣​លាន​ដុល្លារ​ពី​បណ្ដា​សប្បុរស​ជន​នានា សម្រាប់​យកទៅ​ចំណាយ​លើ​ការ​ទិញ​សម្ភារ​បំពាក់​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ