ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​អគារ​បាក់​រលំ​នៅ​ខេត្ត​កែប​កើន​ឡើង​ដល់​៣៤​នាក់

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារ​ជួយ​ជនរងគ្រោះ​ក្រោយ​មាន​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី០៣ ខែមករា។ (ជន ចាន់​រ៉ែ​ន)

អាជ្ញាធរ​ខេត្ត​កែប បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​នេះ បាន​កើន​ឡើង​ដល់​ ៣៤​នាក់​ហើយ​គិត​ត្រឹម​នៅ​ម៉ោង ១១​ព្រឹក​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កែប អ្នកស្រី អ៊ុល ភីរុណ បាន​ប្រាប់​វីអូឌី​ថា ក្រុម​ជួយ​​សង្គ្រោះ​ បាន​ទាញ​យក​ជន​រង​គ្រោះ​ចំនួន ៥៧​នាក់​ពី​គំនរ​អគារ​បាក់​បែក​​នៅ​ត្រឹម​ម៉ោង ១១ និង​១៥​នាទី​​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ប្រតិបត្តិការ​រុក​រក និង​ជួយ​សង្គ្រោះ នៅ​តែ​បន្ត​ធ្វើ​ឡើង​ថែម​ទៀត។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មនុស្ស ៣៤​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ថា បាន​ស្លាប់ ក្នុង​នោះ​មាន​ស្ត្រី ១៣​នាក់ និង​កុមារ ៦​នាក់​ផងដែរ ខណៈ​មនុស្ស ២៣​នាក់​ទៀត​ រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ។អគារ​កម្ពស់ ៧​ជាន់​មួយ​ស្ថិត​នៅ​ក្នុង​ក្រុង​កែប បាន​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ខណៈ​ដែល​ក្រុម​កម្មករ​កំពុង​សាង​សង់​បន្ថែម​នៅ​ផ្នែក​ខាង​លើ​នៃ​អគារ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ