បច្ចុប្បន្នភាពមេរោគកូរ៉ូណាថ្ងៃទី២៩ខែមករា

ប្រជាពលរដ្ឋហុងកុងពាក់ម៉ាស់ការពារមេរោគកូរ៉ូណា។ រូបថតនៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២០(រូបពី AFP)

ម៉ោង ១៤: ០០ សាលាខេត្តកោះកុងអះអាងថា ជនជាតិចិន២នាក់ដែលសង្ស័យនោះ រកមិនឃើញមានផ្ទុកមេរោគទេ។ នេះបើតាមសេចក្តីប្រកាសរបស់សាលាខេត្តកោះកុង។​

ម៉ោង ១០:៣០ សង្ស័យជនជាតិ២នាក់ទៀត នៅខេត្តកោះកុងផ្ទុក មេរោគកូរ៉ូណា។ អ្នកនាំពាក្យសាលាខេត្តកោះកុងលោក សុខ សុធី បញ្ជាក់ថា មន្ត្រីជំនាញកំពុងពិនិត្យហើយមិនឱ្យជនជាតិចិន ទាំងពីរនេះ ចេញពីសណ្ឋាគារទេ។​ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកទាំងពីរដែលកំពុងសង្ស័យធ្វើដំណើរលើយន្តហោះជាមួយជនជាតិចិនឈ្មោះ Jia Jainhua អាជ្ញាធរកម្ពុជារកឃើញថា មានផ្ទុកមេរោគកូរ៉ូណា។​​

ម៉ោង ៩:៥៣ ម៉ាឡេស៊ីរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ៣នាក់បន្ថែមទៀត នាំឱ្យអ្នកផ្ទុកមេរោគនេះនៅក្នុង ប្រទេសម៉ាឡេស៊ីកើនឡើង​ដល់៧នាក់។ ក្នុងចំណោម៧នាក់នេះជាជនជាតិចិនទាំងអស់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី។

ម៉ោង ៩:៣៣ ក្រសួងសុខាភិបាល ទទួលពិនិត្យ និងព្យាបាលមេរោគកូរ៉ូណា ដោយឥតគិតថ្លៃ។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ។​

ម៉ោង ៩:៣៣ ជនជាតិចិនលោក Jia Jianhua អាយុ៦០ឆ្នាំ ដែលរកឃើញផ្ទុក មេរោគកូរ៉ូណានៅក្នុងខេត្តព្រះ សីហនុ សុខភាពប្រសើរឡើងជាងមុន។ យោងអ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ។​ លោក បន្តថា រហូតដល់ម៉ោងនេះ មិនទាន់រកឃើញអ្នកផ្ទុកមេរោគនេះផ្សេងទៀតទេ។​

ម៉ោង ៩:២០ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់១៣២ និង អ្នកផ្ទុកមានចំនួន​៦០៥២នាក់។ ចំនួនអ្នកស្លាប់មានតែនៅក្នុងប្រទេសចិនមិនទាន់មាននៅប្រទេសផ្សេងទេ ហើយភាគច្រើននៃអ្នកស្លាប់គឺមានអាយុចាប់ពី៦០ឡើងទៅ។ តាមការចុះផ្សាយរបស់South China Morning Post។

ម៉ោង ៧:00 ចំនួនអ្នកស្លាប់ដោយសារមេរោគ កូរ៉ូណា កើនដល់១៣១ នាក់ និងឆ្លងជាង៥៤០០នាក់។ របាយការណ៍អាជ្ញាធរចិនបង្ហាញនៅថ្ងៃពុធនេះថា មានចំនួនអ្នកឆ្លងថ្មី៨៤០នាក់។ របាយការណ៍នេះបញ្ជាក់ថា ចំនួនអ្នកស្លាប់ភាគច្រើនអាយុជាង៦០ឆ្នាំ។ តាមការចុះផ្សាយរបស់South China Morning Post

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ