រដ្ឋា​ភិបាល​​ដាក់​​គេហទំព័រ​​​តាម​ដាន​​ជំងឺ​ COVID-19 ឱ្យ​​ពលរដ្ឋ​តាម​​ដាន​

រូបភាពយកចេញពីគេហទំព័រ covid19-map.cdcmoh.gov.kh ដែលរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ ដើម្បីតាមដានករណីជំងឺកូវីដ១៩ នៅកម្ពុជា។ (covid19-map.cdcmoh.gov.kh/ Screenshot)

រដ្ឋាភិបាល​ដាក់​គេហទំព័រ​តាមដាន​​ និង​ស្វែង​យល់​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ ឱ្យ​ពលរដ្ឋ​តាម​ដាន។

គេហទំព័រ​ covid19-map.cdcmoh.gov.kh ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​មើល​បាន​ពី​សភាព​ជំងឺ​កូវីត​១៩ ​ដែល​រក​ឃើញ​ក្នុង​ប្រទេស​។ គេហទំព័រ​នេះ​ក៏​មាន​បង្ហាញ​ពីទិន្នន័យ​ជា​ផែន​ទី បច្ចុប្បន្នភាព​ករណី​ឆ្លង​ជំងឺ ករណី​អ្នក​ផ្ទុកជំងឺ​ អ្នក​ជាសះស្បើយ ​អ្នក​ស្លាប់​​ និង​សារ​អប់រំ​ពី​ជំងឺកូវីត​១៩​ផង​ដែរ។

ការ​ដាក់​ឱ្យ​ប្រើប្រាស់​គេហទំព័រ​នេះ ​គឺ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីត​១៩ ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​រដ្ឋ​បង្កើន​វិធាន​ការ​អប់រំ និង​ការ​ពារ​ប្រជាពលរដ្ឋ​។

ថ្លែង​​នៅ​​ព្រឹក​​ថ្ងៃ​២៤ ខែមីនានេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​covid-19 ចំនួន ​២នាក់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកផ្ទុក​​ត្រូវ​បាន​រក​ឃើញ​មាន​ ៩៣ករណី ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ ៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ