កម្ពុជា​​​រក​​​ឃើញ​​​អ្នក​ផ្ទុក​​​កូវីដ​១៩​ ចំនួន​​​២​​នាក់​​​បន្ថែម​​ទៀត​​នៅ​​​សៀម​រាប​​

ពលរដ្ឋពាក់ម៉ាស់ដើរឆ្លងកាត់ក្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

កម្ពុជា​​រ​ក​ឃើញ​​អ្នក​ផ្ទុក​​ជំងឺកូវីដ១៩ ចំនួន​២នាក់​បន្ថែម​ទៀត​​នៅ​ខេត្តសៀម​រាប ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​រក​ឃើញ​កើន​ដល់​ ​១០៩​ករណី​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣១ ខែមីនានេះ ​ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩​ ចំនួន​២នាក់​ទៀត ដែល​ជា​ម្តាយ​អាយុ ​៣៩​ឆ្នាំ និង​កូនប្រុស​អាយុ​ ១២​ឆ្នាំ រស់នៅក្រុងសៀមរាប​។ តាម​សេចក្ដី​ប្រកាសដដែល​ អ្នក​ទាំងពីរនាក់​នេះ​គឺ​ជា​ប្រពន្ធ និង​កូន​របស់​បុរសខ្មែរ​ឥស្លាមម្នាក់​​​ដែល​មាន​ផ្ទុក​កូវីដ​១៩ បន្ទាប់​ត្រលប់មក​ពីការចូលរួម​ពិធី​សាសនាម៉ូស្លីមមួយ​​នៅ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ។

ក្រសួង​បញ្ជាក់​ថា៖ «បុគ្គល​ទាំង​ពីរ​នាក់ [ម្ដាយ និង​កូន] ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប។ រី​ឯកូន​ ០២នាក់​ទៀត និង​ឪពុក​ក្មេក​មាន​លទ្ធផល​តេស្តអវិជ្ជមាន»។

បើ​តាម​ក្រសួង​សុខាភិបាល​ ក្រៅពី​ការ​រក​ឃើញ​ថ្មី​ កម្ពុជា​​ក៏​បាន​ព្យាបាល​ជាស្បះស្បើយ​ដល់​អ្នក​ជំងឺ ​២៣នាក់​ហើយ ក្នុង​នោះ​មាន​ជនជាតិខ្មែរ​ ១៨នាក់ ខណៈ​អ្នក​ដែល​កំពុង​ទទួល​ការ​ព្យាបាល​សរុប​ចំនួន ​៨៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ