នា​យក​រដ្ឋ​មន្ត្រី​បង្វែរ​​​ប្រាក់​​ខែ​ទៅ​​ក្រសួង​សុខា​ភិបាល​ដើម្បី​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូវីដ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្រេច​បង្វែរ​ប្រាក់​ខែ​លោក​ចំនួន​៧​ខែ​ទៅ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។ ​

ក្នុង​លិខិត​មួយ​ច្បាប់​ជំរាប​ជូន​ដល់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក​ ហ៊ុន សែន បាន​សម្រេច​ផ្ទេរ​ប្រាក់​បៀវត្ស​របស់​លោក​ចំនួន​៧​ខែ ចាប់​ពី​ខែ​មីនា​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២០ ទៅ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។

លោក​បាន​បញ្ជាក់​ថា៖ «អាស្រ័យ​ហេតុ​នេះ សូម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចាត់​ចែង​ធ្វើ​ការ​បង្វែ​រ​ប្រាប់​បៀវត្ស​របស់​ខ្ញុំ​ ដូច​បាន​ជំរាប​ជូន​ខាង​លើ ​បញ្ចូល​ទៅ​ក្នុងគណនី​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ តាម​ការ​គួរ»។

ចាប់​ពី​ឆ្នាំ​២០១៧​មក ​ប្រាក់​ខែ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បានដំឡើង​ពី ៣លាន៦សែនរៀល រហូត​ដល់​ ១០លាន​រៀល ដែល​ការ​តម្លើង​នេះត្រូវ​បាន​រដ្ឋាភិបាល​លើក​ឡើង​ថា​ ដោយ​សារ​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ប្រមូល​ប្រាក់​ចំណូល​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ