សហព័ន្ធ​​កីឡា​បាល់​ទាត់​​សម្រេច​​ចាត់​វិធាន​ការ​​លើ​​អតីត​មន្ត្រី​ និង​​មន្ត្រី​​ចំនួន​៤​រូប​

មន្ត្រីគ្រប់គ្រងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការព្យួរអតីតមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។ (សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​ថា អតីត និង​មន្ត្រី​របស់​ស្ថាប័ន​នេះ​ចំនួន ៤រូប ត្រូវ​បាន​ព្យួរការងារ និង​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៥ ខែឧសភា​ម្សិលមិញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ថា អតីត និង​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ចំនួន ៤រូប បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា។

អតីត និង​មន្ត្រី​ទាំង ៤រូប​នោះ ​រួមមាន លោក ម៉ៃ តុលា លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និង​លោក គល់ សុភា​រម្យ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់មួយជីវិត។

ចំណែក លោក ម៉ៃ តុលា ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការ​ចាត់វិធានការ​ច្បាប់​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ