ចលនា​និស្សិត​អំពាវ​នាវ​ទៅ​អ្នក​នយោ​បាយ​ខ្មែរ​រួមគ្នា​ទាមទារ​កោះ​ត្រល់​ពី​វៀតណាម​មក​វិញ​

លោក ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណ​​រដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ចលនា​និស្សិត​អំពាវនាវ​ទៅ​ឥស្សរជន​នយោបាយ​កម្ពុជា​ទាំងអស់​ត្រូវ​រួបរួម​គ្នា​ ​ហើយ​ទាមទារ​ឲ្យ​វៀតណាម​ប្រគល់​ទឹកដី​សង​មក​កម្ពុជា​វិញ ពិសេស​កោះត្រល់​ដោយ​យោង​តាមច្បាប់​ជាតិ​និង​ច្បាប់អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការរបស់ចលនានិស្សិត ដើម្បីលទ្ធិប្រជាធិប​តេយ្យ ចុះផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនានេះ ដោយអំពាវនាវទៅខអ្នកនយោបាយខ្មែរ និងឥស្សរជនរួមមាន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម ត្រូវស្វែងរកដំណោះស្រាយនយោបាយរួមមួយបន្ទាន់ ដោយឈរលើគោលការណ៍ឯកភាពជាតិ និងកិច្ចសហប្រតិ​​បត្តិការគ្នា។ សេចក្តីថ្លែងការណ៍ ក៏បានជំរុញឱ្យ​ទាមទារឲ្យវៀតណាមប្រគល់ទឹកដីកម្ពុជា ដែលវៀតណាមឈ្លានពានទៅគ្រប់គ្រងជាពិសេសកោះត្រល់ប្រគល់មកកម្ពុជាវិញ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងឯកសារនានា ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវ មានភស្តុតាងបង្ហាញថា វៀតណាមជាអ្នកទន្ទ្រានចូលកាន់កាប់ទឹកដីខ្មែរជាហូរហែមក តាមរយៈប្រើគ្រប់ឧបាយកលក្តៅត្រជាក់ និងការបញ្ជូនកងទ័ពចូលឈ្លានពានកម្ពុជាដោយខុសច្បាប់ ការបង្ហូរជនជាតិវៀតណាមខុសច្បាប់រាប់​លាន​នាក់មករស់នៅលើទឹកដីកម្ពុជា បង្កអសន្តិសុខ បង្កើតគ្រោះដល់ទឹកដីកម្ពុជាទៀតផង។

លិខិតដដែលបន្តថា ការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា គឺជាការគំរាមកំហែងដល់សិ្ថរភាព និងសន្តិភាពនៃប្រជាជាតិអាស៊ានផងដែរ។ ករណីនេះ វៀតណាមដែលជាសមាជិកអាស៊ាននិងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ដែរនោះ ត្រូវគោរពអធិបតេយ្យ និងបូរណ​ភាពទឹកដីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ