
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ទទួលស្គាល់ការឈ្លានពានរបស់ថៃនៅក្នុងខេត្តបាត់ដំបង
ក្រុមអ្នកតាមដាន បានលើកឡើងប្រហាក់ប្រហែលគ្នាថា សារចុងក្រោយរបស់លោក ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ថា លោកយល់ព្រមកាត់ដីខ្មែរមួយផ្នែកនៅក្នុងខេត្តបាត់ដំបងឱ្យទៅថៃ ដើម្បីដោះដូរសន្តិភាព និងការពារអំណាច ដូចដែលលោក ហ៊ុន សែន ធ្លាប់ធ្វើជាមួយវៀតណាមដែរ។









